អតីតកីឡាករក្រុម Real Madrid លោក Arjen Robben បានអះអាងថាការសម្រេចចិត្តរបស់ គាត់ក្នុងការចាកចេញ ពីក្លឹបដើម្បីចុះហត្ថលេខាលើក្លិប Bayern គឺជាជម្រើសដ៏ល្អនិងត្រឹមត្រូវបំផុតដែលគាត់បានធ្វើនៅក្នុងអាជីពរបស់គាត់។ Arjen Robben នឹងចាប់ផ្តើមរដូវកាលទី១០ របស់ខ្លួនសម្រាប់ក្លិប Bayern Munich ក្រោយចំណាយពេលពីររដូវកាល លេងឱ្យក្លិបអធិរាជស អេស្ប៉ាញ Real Madrid។ ៩រដូវកាលកន្លងមក Robben បង្ហាញខ្លួនអោយក្រុម Bayern Munich បានតិចបំផុតមានតែនៅរដូវកាល(២០១៣-២០១៤)នៅពេលគាត់បានលេងត្រឹមតែ ២៨លើកប៉ុណ្ណោះ។

នៅថ្ងៃសុក្រនេះក្រុម Bayern Munich និងត្រូវប្រកួតក្របខ័ណ្ឌ Bundesliga ទល់និងក្រុម Hoffenheim ខណៈដែលអតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិហូឡង់រូបនេះបានប្រាប់អោយដឹងថាៈ ខ្ញុំតែងតែមានភាពប្រាកដនិយមនិងដឹងថាពិភពកីឡាបាល់ទាត់កំពុងផ្លាស់ប្តូរឥតឈប់ឈរ។ វាអាចមានភាពខុសប្លែកគ្នា។ បន្ទាប់ពីការបង្ហាញ ខ្លួនលើកដំបូងរបស់ខ្ញុំនៅ Groningen ខ្ញុំបានចំណាយពេល ២ឆ្នាំនៅ PSV វាជាជំហានដ៏ធំមួយសម្រាប់ខ្ញុំក្នុងការចាកចេញពីផ្ទះនៅ ពេលមានវ័យត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ បន្ទាប់មកនៅអាយុ ២០ឆ្នាំខ្ញុំបានចូលរួមក្លឹប Chelsea ក្រោយមកទៀតត្រឹមតែរយៈពេល ២ឆ្នាំ ខ្ញុំបានលេងអោយក្រុម Real Madrid មុនពេលសម្រេចចិត្តផ្លាស់មកកាន់ទីនេះ។

វាជាការសម្រេចចិត្តដ៏លំបាកមួយដែលខ្ញុំគិតថាមានតម្លៃ និងត្រឹមត្រូវ។ កីឡាករខ្សែប្រយុទ្ធស្លាបមានជំនាញ ជើងឆ្វេងរូបនេះ បានប្រាប់ជាចុងក្រោយថាៈ ដំបូងខ្ញុំមានការសង្ស័យ មិនដឹងថាវាជាការសម្រេចចិត្តត្រឹមត្រូវ រឹយ៉ាងណាទេ ដែលចាកចេញពីក្រុមដែលល្អបំផុតលើលោក ប៉ុន្តែឥឡូវនេះខ្ញុំអាចនិយាយថាវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាជីពរបស់ខ្ញុំជាមួយក្លឹប Bayern Munich។
Arjen Robben: ការសម្រេចចិត្តចាកចេញពី Real មក Bayern Munich ជារឿងត្រឹមត្រូវ
អត្ថបទទាក់ទង
