ក្រុមតោខៀវ Chelsea បានបង្ហាញទម្រង់លេងយ៉ាងល្អរដូវកាលថ្មីនេះ ដោយ៣ប្រកួតដំបូងនៅ Premier League ឈ្នះទាំង៣ប្រកួត និងមាន៩ពិន្ទុស្មើក្រុមកំពូលតារាង Liverpool បន្ទាប់ពីពួកគេយកឈ្នះលើ Newcastle United ២-១ នាកីឡដ្ឋាន St James’ Park កាលពីយប់មិញទៀត។

ប្រកួតយប់មិញនេះ Eden Hazard បានចូលជម្រើសដំបូងជាលើកដំបូងរដូវកាលនេះ និងបានស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៧៦ មុនពេល Joselu តែតឲ្យ Newcastle តាមស្មើ ១-១ វិញ។ ប៉ុន្តែនៅចុងម៉ោងនាទី៨៧ទៅហើយ ខ្សែការពារឆ្នើម Marcos Alonso បានទាត់បាល់ទៅប៉ះនឹងខ្សែការពារ DeAndre Yedlin ធ្វើឲ្យចូលទីខ្លួនឯង ជួយឲ្យ Chelsea បាន៣ពិន្ទុពេញ។

Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Maurizio Sarri បានគ្រប់គ្រងបាល់ដល់ទៅ ៨១% កាលពីយប់មិញ ប៉ុន្តែពុំសូវមានឱកាសស៊ុត។ ជ័យជម្នះ៣ប្រកួតជាប់ៗគ្នានេះ ធ្វើឲ្យ Chelsea ស្មើពិន្ទុគ្នាជាមួយ Watford និងក្រុមកំពូលតារាង Liverpool។ តោខៀវ នឹងត្រូវស្វាគមន៍ Bournemouth ដែលមិនទាន់ចាញ់រដូវកាលនេះដែរ នៅថ្ងៃសៅរ៍ចុងសប្តាហ៍ខាងមុខនេះជាបន្ត៕

សូមរីករាយទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះ:
Premier League: ក្លឹប Chelsea យកឈ្នះ Newcastle នៅចុងម៉ោង ២-១ យប់មុិញ(វិដេអូ)
អត្ថបទទាក់ទង
