Cristiano Ronaldo Jr. ក្នុងថ្ងៃនេះ ត្រូវបានប្រទះឃើញបានចូលហាត់ជាមួយជាមួយក្លឹប Juventus។

ប្រភព៖ Juventus
កូនប្រុសរបស់ Cristiano Ronaldo បានចូលរួមហ្វឹកហាត់ជាមួយឈុតកីឡាករវ័យក្រោម ៩ ឆ្នាំ របស់ក្លឹបអ៊ីតាលី។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun មិត្តស្រីរបស់ខ្សែប្រយុទ្ធ Ronaldo នាង Georgina Rodriguez បានទៅមើល និងលើកទឹកចិត្តកុមារាដោយផ្ទាល់។

ការចូលហាត់ផ្លូវការរបស់កុមារា Cristiano Ronaldo Jr.ជាមួយ Juventus ធ្វើឡើងមួយខែប៉ុណ្ណោះ ក្រោយឪពុកខ្លួន ទើបបានមកចូលរួមក្លឹបយក្សអ៊ីតាលីក្នុងតម្លៃផ្ទេរប្រមាណ ១០០ លានអឺរ៉ូ (ប្រមាណ ១១៦ លានដុល្លារសហរដ្ឋអាមេរិក)។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ អតីតខ្សែប្រយុទ្ធ Real Madrid រូបនេះ មិនទាន់រកបានគ្រាប់បាល់ឲ្យក្លឹបថ្មីរបស់ខ្លួននៅឡើយទេ៕

Via :news.sabay
