Champions League រដូវកាល២០១៨-១៩ កំពុងស្ថិតក្នុងវគ្គ Play-off ហើយរាត្រីនេះនឹងរកឃើញក្រុមទាំង៣ មកបង្គ្រប់៣២ក្រុម ដើម្បីចែកពូលប្រកួត។

តាមកាលវិភាគដែលបានចេញ ការចាប់ក្រុមបែងចែកពូលនៅ Champions League នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះពេលម៉ោង១១យប់។ សម្រាប់ Pot នីមួយៗត្រូវបានគេបែងចែកក្រុមអស់ហើយ រកចាំតែ៣ក្រុមទៀតមកបង្គ្រប់ប៉ុណ្ណោះ។
ក្លឹបកំពូលទាំងបីរបស់អេស្ប៉ាញមាន Real Madrid, Atletico Madrid និង Barcelona ស្ថិតនៅ Potទីមួយជាមួយគ្នា។ ស្របពេល Manchester United, Roma និង Spurs នៅរួមគ្នា Pot ទី២។ តាមច្បាប់ គេត្រូវចាប់ម្ដងមួយក្រុមៗតាម Potទាំង៤ បន្ទាប់មកចាប់ពូលដើម្បីពួកគេឈរ។ សម្រាប់ការចាប់ពូលប៉ះក្រុមដែលនៅលេងនៅលីគជាមួយគ្នា គេត្រូវចាប់ម្ដងទៀត។
Champions League រដូវកាល២០១៨-១៩ នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ១៨ ខែ កញ្ញា ២០១៨ តទៅ៕
ក្បូននៃការចាប់ពូលនៅ UCL
