Ronaldinho វីរបុរស Barcelona បាននិយាយថាក្លឹបគួរតែទុកលេខ១០ឲ្យចូលនិវត្តន៍ឈប់ឲ្យកីឡាករណាពាក់ទៀតនៅពេល Lionel Messi ព្យួរស្បែកជើងឈប់លេងបាល់ទាត់អាជីព។

Messi ដែលជាកំពូល Super Star ដាច់គេមួយរូបនៅលើពិភពលោកបានពាក់លេខ១០ ក្រោយម្ចាស់លេខចាស់ Ronaldinho ចាកចេញទៅ AC Milan ក្នុងឆ្នាំ២០០៨ហើយបានកសាងកេរ្តិ៍ឈ្មោះឈានដល់កម្រិតកំពូលតាំងពីពេលនោះមកដោយឈ្នះ Ballon d’Or ៥សម័យកាល និងពានជាច្រើនទៀត។

តាមសម្រង់សម្ដីពី The Sun បុរសសញ្ជាតិប្រេស៊ីលនិយាយថា៖ “ពេល Messi ចូលនិវត្តន៍នៅថ្ងៃអនាគត ក្លឹបគួរតែកុំផ្ដល់លេខ១០ឲ្យនរណាពាក់តទៅទៀត”។ ក្រៅពី Messi និង Ronaldinho កីឡាករល្បីៗធ្លាប់ពាក់លេខ១០នៅ Barca មានដូចជា Rivaldo, Romario និង Pep Guardiola៕

Via: Sabay
វិរបុរស Ronaldinho ចង់ឲ្យ Barca ដាក់លេខ១០ចូលនិវត្តន៍ក្រោយ Messi ព្យួរស្បែកជើង
អត្ថបទទាក់ទង
