ខ្សែបម្រើ Jorginho របស់ក្រុម Chelsea បានសារភាពថានៅថ្ងៃណាមួយប្រសសិនជាមានឪកាសរូបគេអាចនិង ត្រលប់ទៅលេងនៅប្រទេសអ៊ីតាលីវិញ ទោះបីជាទើបតែផ្ទេរមកចូលរួមក្លឹបតោខៀវ Chelsae កាលពីខែកក្កដាក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំយ៉ាងណាក៏ដោយ។

ថ្លែងប្រាប់ London Evening Standard កីឡាករដើមកំណើតប្រេស៊ីលប៉ុន្តែបច្ចុប្បន្នមានសញ្ជាតិអ៊ីតាលីវ័យ ២៥ឆ្នាំ Jorginho បានអោយដឹងថាៈ អតីតគ្រូបង្វឹកក្រុម Napoli បច្ចុប្បន្នកំពុងដឹកនាំក្រុម Chelsea លោក Maurizio Sarri គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់។ មានហេតុផលជាច្រើននៅពីក្រោយការចាកចេញរបស់ខ្ញុំចេញពី Napoli។ ក្របខណ្ឌកំពូល SerieA គឺជាលីកដ៏ល្អបំផុតមួយនៅក្នុងពិភពលោកហើយខ្ញុំសង្ឃឹមថានឹងវិលត្រឡប់ទៅវិញនៅថ្ងៃមួយ។មានភាពខុសប្លែកគ្នា រវាងទម្រង់លេងរបស់កីឡាបាល់ទាត់អង់គ្លេសនិងអ៊ីតាលីប៉ុន្តែប្រសិនជាមានឪកាសអ្នកមិនគួរ ខកខានចូលរួមជាមួយក្រុមដ៏អស្ចារ្យដូចជា Napoli នោះទេ។

លោក Sarri បានចាប់ផ្តើមរដូវកាលដ៏ល្អជាមួយ Chelsea ក្រោយពីទទួលជ័យជំនះ ៤ប្រកួតនិងបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុមកំពូលតារាង Liverpool។
Jorginho: ថ្ងៃណាមួយខ្ញុំនឹងវិលត្រលប់ទៅក្របខណ្ឌ SerieA វិញ
អត្ថបទទាក់ទង
