Luke Shaw បានបង្ហាញប្រាប់អោយដឹងថារូបគេអាចនឹងធ្លាក់ខ្លួនពិការដោយបាត់បង់ជើងស្តាំ ដោយសារតែរងរបួសជាមួយសកម្មភាពប៉ះទង្គិចគ្នាដ៏សាហាវកាលពី ៣ឆ្នាំមុននិងបានបង្អាក់ដំណើរការប្រកួតបាល់ទាត់អាជីពជាមួយក្រុម Manchester United និងព្រមទាំងខកខានក្នុងការចូលរួមប្រកួតអោយក្រុមជម្រើសជាតិអង់គ្លេស។

ខ្សែការពារឆ្វេង Shaw ទទួលបានការកោះហៅឱ្យក្រុមអង់គ្លេសសម្រាប់ការប្រកួតជាមួយអេស្បាញនិងស្វីសក្រោយពីបានចាប់ផ្តើមរដូវកាលជាមួយនឹងក្លឹប Man Utd ហើយកំពុងត្រៀមបង្ហាញខ្លួនការប្រកួតអន្តរជាតិលើកដំបូងចាប់តាំងពីខែមីនា ២០១៧ ឆ្នាំមុន។កីឡាករវ័យ ២៣ឆ្នាំរូបនេះបានលេងត្រឹមតែរយៈពេល ៧នាទីប៉ុណ្ណោះសម្រាប់អង់គ្លេស និងខកខាមិនបានបង្ហាញខ្លួនអោយជម្រើសជាតិសម្រាប់ព្រឹត្តការណ៏ World Cup ២០១៨ កន្លងមកនោះទេ។ ពោលគឺចាប់តាំងពីទទួលបានភាពធូរស្បើយរបួសជើងទាំងពីរក្រោយរងគ្រោះថ្នាក់នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម PSV Eindhoven កាលពីខែកញ្ញា ឆ្នាំ២០១៥ ។

Shaw មិនបានចូលរួមប្រកួតអោយក្លឹប Man.United អស់រយៈពេលជិតមួយឆ្នាំ និងបានរកឃើញហេតុផលថារូបគេអាច នឹងធ្លាក់ខ្លួនពិការភាពបាត់បង់អវយៈយវៈ(ជើង) បើកំលុងពេលរងរបួសហើយមិនទទួលបានវះកាត់ភ្លាមៗនៅហូឡង់។

Shaw បានរំលឹកក្រោយកើតហេតុការណ៏រងរបួសនោះថាៈ ក្រុមបានគិតពីការធ្វើដំណើរវិលត្រលប់មកវិញ។ ពេលនោះខ្ញុំបានធ្វើការសម្រេចចិត្តត្រូវដោយមិនរួមដំណើរជាមួយក្រុមមកអង់គ្លេសវិញនោះទេ ប៉ុន្តែប្រសិនបើខ្ញុំត្រឡប់មកវិញ ខ្ញុំអាចនិងបាត់បង់ជើងដោយសារតែស្ថានភាពកកឈាមនៅក្នុងជើង។ ទម្រាំដឹងគឺ ៦ខែនៅពេលដែលគ្រូពេទ្យបានប្រាប់ រឿងនេះ ខ្ញុំមានស្នាមរបួសពីរនៅលើជើងរបស់ខ្ញុំដែលជាកន្លែងដែលត្រូវកាត់ចេញ។ ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ជាមួយជើងខាងស្តាំ នេះជាខ្លាំង។