អតីតអ្នកចាំទី David Seaman របស់ក្រុម Arsenal បានជំរុញឱ្យកីឡាករអ្នកចាំទីសមាជិកថ្មី Bernd Leno ឱ្យនៅតែរក្សាភាពអត់ធ្មត់ខណៈដែលរូបគេកំពុងសម្លឹងមើលការប្រជែងយកតំណែងរបស់អ្នកចាំទីជើងចាស់ដៃទី១ Petr Cech នៅឡាដ្ឋាន Emirates Stadium ។

កីឡាករ Leno រំពឹងថានឹងក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លឹបនៅរដូវក្តៅនេះបន្ទាប់ពីផ្ទេរពីក្លិប Bayer Leverkusen មកចូលរួមជាមួយក្រុម Arsenal ក្នុងតម្លៃខ្លួន ២២,៥លានផោននៅរដូវក្តៅនេះ ប៉ុន្តែគិតមកដល់ពេលនេះកីឡាកររូបនេះ នៅអង្គុយជាអ្នកចាំទីបម្រុងនៅឡើយទេ ខណៈដែលអ្នកចាំទី Cech នៅតែបន្តជាកីឡាករជម្រើសដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Unai Emery ដែលហេតុនេះបានធ្វើអោយកីឡាករអន្តរជាតិអាល្លឺម៉ង់ Leno មិនមានអារម្មណ៍សុខស្រួលជាមួយនឹងគោលការរបស់ក្លឹបកំពុងតែអនុវត្តន៏នេះទេ។

Seaman កីឡាករជើងចាស់អង់គ្លេសដែលបានបង្ហាញខ្លួនជាង ៤០០ប្រកួតសម្រាប់ក្រុមកាំភ្លើងធំ Asenal ក្នុងអំឡុងពេល ១៣ឆ្នាំមានជំនឿ ជឿជាក់ថា Leno គួរតែរក្សាការអត់ធ្មត់នៅពេលនេះ។លោកបានពន្យល់ថា: ដោយសារតែក្រុមចំណាយ ប្រាក់ច្រើនដើម្បីទិញគាត់មករួមក្រុមនោះមិនមែនមានន័យថាគាត់មានអាទិភាពជាអ្នកចាំទីដៃទី១ចូលក្នុងក្រុមនោះទេ។គាត់ត្រូវអត់ធ្មត់។ Petr Cech មិនមានកំហុសអ្ចីនៅឡើយទេ។ដូច្នេះគាត់Leno ត្រូវចំណាយពេល វេលាបន្តទៀត។

ប្រភព៖ Besoccer