មានកីឡាករមិនមែនជាជនជាតិអង់គ្លេសដែលបានចាប់អាជីពបាល់ទាត់នៅក្របខណ្ឌ Premier League ហើយ បានបង្កើតកំនត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមរបស់ខ្លួននាពេលកន្លងមក។ ខាងក្រោមនេះគឺជាកីឡាករបរទេសដដែលមានសញ្ជាតិមកពីប្រទេសផ្សេងៗនៅក្នុងទ្វីបអឺរ៉ុបហើយបានបង្ហាញទម្រងលេងយ៉ាងល្អ ជួយអោយក្រុមដែលរូបគេបានលេងនៅក្របខណ្ឌកំពូលអង់គ្លេសមានភាពល្បីល្បាញនិងបានឈ្នះពានកំលុង ពេល រូបគេ ចំណាយពេលលេងអោយក្រុមនីមួយៗ។ កីឡាករទាំង ១០រូបខាំងក្រោមនេះមិនរាប់បញ្ចូលកីឡាករមក ពីចក្រភពអង់គ្លេស ដែលមានសញ្ជាតិ(អង់គ្លេស, ស្កត់ឡែន, វែល, និងអៀរឡង់ខាងជើង)នោះទេ។

១០: Emmanuel Adebayor (សញ្ជាតិតូហ្គោ) ៩៧គ្រាប់

ខ្សែប្រយុទ្ធកំពស់ខ្ពស់រូបនេះបានចំណាយពេលត្រឹមតែមួយសតវត្សប៉ុណ្ណោះជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីសម្រាប់ក្រុម Arsenal ក្រុម Manchester City និង Spurs នាពេលកន្លងមក។

៩: Romelu Lukaku (សញ្ជាតិបែលហ្សិក)១០៤គ្រាប់

បច្ចុប្បន្នស្ថិតនៅក្នុងវ័យត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះLukakuគឺជាខ្សែប្រយុទ្ធដ៏គួរអោយចាប់អារម្មណ៏ម្នាក់ក្រោយឆ្លងកាត់ការប្រកួតអោយក្រុមWest Brom, Everton និងបច្ចុប្បន្ន Manchester United រូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទិ ១០៤ គ្រាប់ហើយ។

៨: Didier Drogba (សញ្ជាតិកូឌីវ័រ)១០៤គ្រាប់

វីរបុរសក្រុមតោខៀវChelsea និងជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅទ្វីបអាហ្រ្វិក(Highest Scoring of al l times)សញ្ជាតិ កូឌីវ័ររូបនេះ មានកំនត់ត្រារកបានគ្រាប់បាល់រហូតដល់ទៅ១០៤គ្រាប់ជាមួយក្រុមChelsea និង សរុប១៦៤គ្រាប់គ្រប់ក្របខណ្ឌប្រកួត ព្រមទាងបានជួយក្រុមលើកពានPremier League និងង ពានរង្វាន់កំពូលទ្វីបអឺរ៉ុបផងដែរ។

៧: Dwight Yorke (ទ្រីនីដាត&តូបាហ្គោ)១២៣គ្រាប់

រហ្សនាមសេះខ្មៅមួយគូដែលជាកីឡាករដ៏ល្បីល្បាញជំនាន់ទសវត្សឆ្នាំ២០០០ និងមានដៃគូដ៏ល្អគឺ Andy Cole កីឡាករDwight Yorke បានសាងភាពល្បីល្បាញនិងបានជួយក្រុមលើកពានPremier League ជាច្រើនដង។ មានកំនត់ត្រាស៊ុតបញ្ចូលទីបានរហូត១២៣គ្រាប់ជាមួយក្រុមក្រុមManchester UnitedAston Villa, Blackburn Rovers, Birmingham City and Sunderland។

៥: Robbie Keane (សាធារណរដ្ឋអៀឡង់)២៦គ្រាប់
៦. Nicolas Anelka (បារាំង)១២៥គ្រាប់

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងកីឡាករAnelkaជាកីឡាករម្នាក់ដែលពូកែរកគ្រាប់បាល់បញ្ចូលទីបំផុត។រូបគេមានប្រវត្តិធ្លាប់លេងអោយក្រុមអង់គ្លេសជាច្រើនរូបមាន Arsenal, Liverpool, Manchester City, Bolton Wanderers, Chelsea និង West Brom។

ខ្សែប្រយុទ្ធក្រុមសាធារណៈរដ្ឋអៀឡង់Keane ធ្លាប់លេងអោយក្រុម ក្រុមWolves, Leeds, Spurs, Liverpool, West Ham and Aston Villaនិងមានកំនត់ត្រាស៊ុតបញ្ចូលទីបានរហូតដល់១២៦គ្រាប់កំលុងពេលលេងអោយក្រុមនៅលីកកំពូលអង់ក្លេសមុនពេលផ្ទេរទៅលេងនៅលីកកំពូលសហរដ្ឋអាមេរិក(MLS)។

៤. Jimmy Floyd Hasselbaink (ហូឡង់)១២៧គ្រាប់

Hasselbainkគឺជាកកីឡាករឆ្នើមមួយរូបដែលបានសាងភាពល្បីល្បាញនៅStamfordBridgeក្រោយ ចំណាយ ពេលលេងអោយក្រុមChelsea ជិត១ទស្សវត្ស ស៊ុតបញ្ចូលទិបាន៧០គ្រាប់ក្នុងចំណោម១៣៦ប្រកួត មុនពេល ផ្លាស់ទៅលេងនៅក្រុមMiddlebrough,Charlton, និង Cardiff City។

៣. Robin van Persie (ហូឡង់)១៤៤គ្រាប់
Van Persie ជាកីឡាករលំដាប់ទី២ក្នុងតារាងកីឡាករបរទេសរកគ្រាប់បាល់បានច្រើនបំផុតនៅលីក កំពូលអង់គ្លេស។ក្រោយស៊ុតបញ្ចូលទិបាន៩៦គ្រាប់ជាមួយArsenal ក្រោមការដឹកនំារបស់លោកArsene Wenger កីឡាករមានជំនាញជើងឆ្វេងរូបនេះបានជួយអោយ Man.United លើកពានpremier Leagueកំលុងពេលរដូវកាលចុងក្រោយដែលលោក Sir Alex Ferguson ចូលនិវត្តននៅរដូវកាល២០១២-២០១៣។

២: Sergio Aguero (អាហ្សង់ទីន)១៤៦គ្រាប់
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទិនរូបនេះគឺជាវីរបុរសក្រុមមេឃខៀវMan.City ក្រោយបំបែកកំនត់ត្រាកីឡាករEric Brook ជាអ្នករកគ្រាប់បាល់អោយក្រុមច្រើនបំផុតអោយក្រុមនៅរដូវកាលមុន។ក្រោយផ្ទេរពីAt.Madrid មកលេងនៅក្រុមមេឃខៀវMan.City Aguero បានជួយក្រុមលើកពាន Premier League 3 ដងជាមួយគ្រូបង្វឹក៣រូបផ្សេងគ្នា។

១: Thierry Henry (បារាំង) ១៧៥គ្រាប់
ក្រោយផ្ទេរពីក្រុមJuventus មកArsene ក្រោមការដឹកនាំរបស់លោកWenger រូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោដោយ ស៊ុតបញ្ចូលទីបានចំនួន ១៧៤ គ្រាប់ក្នុងការបង្ហាញខ្លួន២៥៤ប្រកួត ក្នុងក្របខ័ណ្ឌ Premier League និងដឹកនាំក្រុមកាំភ្លើងធំឱ្យឈ្នះពានលីកកំពូលPremier League ២ដង មុនផ្ទេរទៅក្រុ្នម អ្នកមានបុណ្យ Barcelona។

ប្រភព៖ Besoccer