ក្រុម Juventus នៅតែមានមហិច្ឆតាថ្មីបន្តទៀតក្នុងការប្រឡូកចូលទីផ្សារទិញដូរកីឡាករបន្តទៀតបន្ទាប់ពីបានចុះហត្ថលេខានាំយកកីឡាករ Cristiano Ronaldo មករួមក្រុមកាលពីដើមរដូវកាលថ្មីនេះ។

ក្រុមម្ចាស់ជើងឯកអ៊ីតាលីបច្ចុប្បន្ននៅមានផែនការដើម្បីនាំយកកីឡាករថ្មី ២រូបបន្ថែមទៀតគោលបំណងមកជួយពង្រឹងទម្រង់លេងដល់ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិ ព័រទុយហ្កាល់ដើម្បី ធ្វើឱ្យគាត់រក្សាសមត្ថភាព លេងនៅល្អដដែលនោះ។ យោងគេហទំព័រ Tuttosport កាលពីថ្ងៃចន្ទសប្តាហ៍មុនក្រុមរហស្សនាមស្រ្តីជរា និងជាម្ចាស់ជើងឯកក្របខណ្ឌអ៊ីតាលី SerieA ៧សម័យជាប់គ្នាចុងក្រោយមានគោលបំណង ចុះហត្ថលេខានាំយកអតីតខ្សែបម្រើ Paul Pogba របស់ខ្លួនបច្ចុប្បន្នកំពុងលេងអោយក្រុម Man.United និងខ្សែការពារខាងឆ្វេង Marcelo ជាមិត្តភក្រ្តជិតស្និតរបស់ Ronaldo ដើម្បីពង្រឹងក្រុមរបស់ពួកគេនាកំលុងពេលទីផ្សារដោះដូរ កីឡាករនិងបើកនៅខែមករា ២០១៩ខាងមុខ។

Pogba ដែលជាគោលដៅសម្រាប់ក្រុម Barcelona នោះធ្លាប់បានចំណាយពេលលេងអោយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ៤រដូវកាល ស្ថិតនៅក្នុងការពេញចិត្តនាំត្រលប់មកវិញរបស់ក្រុម Juventus។ យោងតាមពត៌មានចុះផ្សាយនៅក្នុងប្រទេសអ៊ីតាលីបានអោយដឹងថា Pogba រីករាយក្នុងការវិលត្រឡប់មកវិញ ប៉ុន្តែប្រតិបត្ដិការនេះអាចនិងភាពស្មុគស្មាញដោយសារតម្រូវការហិរញ្ញវត្តុ(តម្លៃខ្លួន)របស់ក្រុម Manchester United ដែលជារឿងមួយដែលធ្វើឱ្យក្លឹប Barca បានបរាជ័យក្នុងការនាំយកកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះនៅរដូវក្តៅនេះ ស្របពេល Pogba ខ្លួនឯងកំពុងតែមាន ទំនាក់ទំនងមិនសូវល្អជាមួយលោក Mourinho នៅកំលុងពេលបើករដូវកាលថ្មីនេះផងនោះ។
បន្ថែមលើនេះ Juventus ក៏ចង់ចុះហត្ថលេខាជាមួយនឹងខ្សែការពារ Marcelo របស់ក្រុម Real Madrid ផងដែរទោះបីជាក្រុមមានកីឡាករប្រេស៊ីលមួយចំនួនរួចជាស្រេចដែលលេងនៅតំណែងស្រដៀងគ្នាដូចជា Diego Costa និង Alex Sandro ជាដើម បើទោះបីជា Marcelo បានផ្តល់បទសម្ភាសន៏នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថាគាត់ពិតជាសប្បាយចិត្តក្នុងការ បន្តលេងនៅកីឡាដ្ឋាន Santiago Bernabeu របស់ Real Madrid យ៉ាងណាក្តី។
សរុបមកវិញក្រុម Juventus និងធ្វើអ្វីៗគ្រប់យ៉ាងដើមបន្តរក្សាទុកខ្សែប្រយុទ្ធឆ្នើម Paulo Dybala គោលបំណងពង្រឹងតំបន់ប្រយុទ្ធ ខណៈដែលកីឡាករគោលដៅទាំងពីររូបគឺPogba និង Marceloត្រូវបានក្រុមជឿថាជាកំលាំងដ៏សំខាន់ដើម្បីយកមកពង្រឹង ការស្នើសុំរបស់ខ្សែប្រយុទ្ធRonaldo នាពេលកន្លងមក។
ប្រភព៖ Sport-English
