លោក Alan Shearer ជឿជាក់ថាខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford នឹងមិនក្លាយជាកីឡាករល្បីល្បាញនិងមានទម្រង់លេងល្អបំផុតនោះទេ ប្រសិនបើរូបគេនៅតែបន្តលេងក្នុងនាមជាខ្សែប្រយុទ្ធក្រោមការដឹកនាំរបស់លោក Jose Mourinho នាក្លឹប Manchester United។ កីឡាករវ័យ ២០ឆ្នាំរបស់ក្រុមជម្រើសជាតិអង់គ្លេស រូបនេះមានសមត្ថភាពលេងក្នុងតួនាទីជាច្រើន មិនថាប្រយុទ្ធស្លាបឆ្វេង និង ស្តាំ និងកណ្តាល របស់ក្រុម។ ប៉ុន្តែធាតុពិតលោក Mourinho គ្រូបង្វឹក Man United បានដាក់អោយរូបគេលេងម្តងម្កាល(កីឡាករបម្រុង)នៅទម្រង់(Role)ខាងឆ្វេងរបស់ខ្សែប្រយុទ្ធ Romelu Lukaku ទៅវិញ។ Rashford បានរកគ្រាប់បាល់បើកឆាកនាំមុខយ៉ាងល្អ សម្រាប់អង់គ្លេសក្នុងការបរាជ័យ ២-១ របស់ពួកគេជាមួយប្រទេសអេស្ប៉ាញនៅល្ងាចថ្ងៃសៅរ៍។

វីរបុរសក្រុមជម្រើសជាតិអង់គ្លេស និងក្រុម Newcastle United លោក Shearer Shearer បានសរសេរន័យដូច្នេះនៅបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន និងត្រូវបានដកស្រង់ដោយគេទំព័រ The Sun មានអត្ថន័យថា: ខ្ញុំជឿជាក់ថាការខកខានឱកាសចូលលេងជាច្រើនបានស្តែងចេញជាបញ្ហាដល់ការអភិវឌ្ឍ ទម្រង់លេងរបស់ Rashford នៅ United ជាមួយនឹងការបង្ហាញខ្លួនមិន ជាប់លាប់ពីមួយថ្ងៃ ទៅមួយ ថ្ងៃអោយ អង់គ្លេសជំនួសដោយខ្សែប្រយុទ្ធ Harry Kane គឺជារឿងមួយមិនមានលទ្ធផលល្អសម្រាប់ Rashford នោះទេ។ ក្នុងចំណោមការបង្ហាញខ្លួនចំនួន ១២៦ដងកន្លងមករបស់ Rashford ជាមួយក្រុម Manchester United ខ្ញុំមិនប្រាកដថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងតំណែងដ៏ពេញចិត្តរបស់គាត់ក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ដែលលេងជាច្រើនទម្រង់។

បុរសវ័យ ៤៨ឆ្នាំ Shearer រូបនេះបន្តថាៈ គាត់មានវ័យទើបតែ ២០ឆ្នាំដូច្នេះគាត់និងត្រូវធ្វើអ្វីបន្តទៀតដើម្បីផ្លាស់ប្តូរស្ថានភាពសព្វថ្ងៃនេះចេញ? ដរាបណា Romelu Lukaku នៅតែមានសុពលភាពជាជម្រើសដំបូងគាត់នឹងមិនមានជម្រើស១១នាក់ដំបូងនៅ Old Trafford ឡើយ។ ដរាបនោះលោក Jose Mourinho ជាគ្រូបង្វឹកគឺដូចគ្នា។ បើទោះបីជា Lukaku មិនមានវត្តមានចូលលេងពិតណាស់ Sanchez និងទៅបំពេញតួនាទីនោះ។ហើយប្រសិនបើលោក Mourinho កំពុងត្រូវការខ្សែប្រយុទ្ធបន្ថែមម្តេចមិនជ្រើសរើស យកគាត់(Rashford)? ខណៈដែលរូបគេជាកីឡាករស្តែងចេញពីសមត្ថភាពក្នុងការស៊ុតបញ្ចូលទី រឺគាត់ Mourinho មិនទុកចិត្ត?
Alan Shearer ផ្តល់ដំបូន្មានមួយចំនួនអំពីអនាគត Rashford ប្រសិននៅតែបន្តលេងអោយ Man.United
អត្ថបទទាក់ទង
