អង់គ្លេសបានវិលត្រឡប់ទៅរកជ័យជម្នះវិញក្រោយមិនដែលស្គាល់រសជាតិឈ្នះ ៣លើកជាប់ៗគ្នា ខណៈដែលគ្រាប់បាល់របស់ កីឡាករ Marcus Rashford នៅនាទីទី៥៤ តង់ទី២ ក្រោយការបញ្ជូនពីខ្សែការពារស្តាំក្រុម Man.City កីឡាករ Kyle Walker បានជួយឱ្យក្រុមរហស្សនាមតោកំណាចអង់គ្លេស ទទួលជ័យជម្នះលើក្រុមស្វ៊ីសក្នុងការប្រកួតដ៏ស្វិតស្វាញមួយធ្វើឡើងនៅ នៅឯកីឡដ្ឋាន King Power Stadium ទឹកដីរបស់ក្រុម Leicester នៃចក្រភពអង់គ្លេស ។

អ្នកចាត់ការ Gareth Southgate បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៩រូបក្រោយបរាជ័យចាញ់ក្រុមអេស្ប៉ាញ ២-១ នៅក្នុងការប្រកួតក្របខ័ណ្ឌ Uefa Nations នៅ Wembley កាលពីថ្ងៃសៅរ៍។

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរបស់ក្លឹប Manchester United បានលេងត្រឹមតែ ១២២នាទី ប៉ុណ្ណោះសម្រាប់ក្លិបរបស់គាត់នៅរដូវកាលនេះ ដែលមិនបានចាប់ផ្តើមចាប់តាំងពីការប្រកួតបើកឆាកជាមួយនឹង Leicester ហើយត្រូវបានប្តូរចេញក្រោយពីបានចូលលេងក្នុងការប្រកួតចុងក្រោយនៅទឹកដី Burnley។
កែសម្រួលដោយ៖ ប្រភព៖ bbc
