ខ្សែបម្រើ David Silva ក្នុងថ្ងៃនេះ បាននិយាយថាខ្លួនរំពឹងថា នឹងចាកចេញពី Manchester City នៅឆ្នាំ ២០២០។ កីឡាករ Silva បាននិយាយប្រាប់ BBCថា៖ “សម្រាប់ការលេងឲ្យ City ខ្ញុំគិតថាខ្ញុំអាចលេងបាន ២រដូវកាលទៀត។ បន្ទាប់ពីហ្នឹង ខ្ញុំមិនទាន់ដឹងនោះទេ។ វាអាស្រ័យលើ ផ្លូវកាយ និងផ្លូវចិត្តរបស់ខ្ញុំនៅពេលនោះ”។

ខ្សែបម្រើអេស្ប៉ាញ ក៏បានបង្ហើបអំពីក្លឹបដែលខ្លួនចង់ចូលរួមផងដែរ នៅពេលចាកចេញពី Manchester City។ កីឡាករបានថ្លែង៖ “ខ្ញុំចង់ទៅលេងឲ្យក្លឹប Las Palmas ដែលជាក្លឹបមួយនៅអេស្ប៉ាញ។ ទោះជាយ៉ាងណា ចាំមើលសិន។ ចាំមើលថា ២ ឆ្នាំទៅមុខទៀតមានអីកើតឡើងទៀត”។

សូមបញ្ជាក់ផងដែរ Silva បានមកចូលរួមក្លឹប Manchester City ពីក្លឹប Valencia កាលពីឆ្នាំ ២០១០។ ក្នុងរយៈពេល ៨ ឆ្នាំនៅក្លឹប កីឡាករស៊ុតចូល ៦២ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤៩ លើក៕
Via: Sabay
ខ្សែបម្រើ David Silva បង្ហើបឆ្នាំដែលអាចចែកផ្លូវជាមួយ Man City(វិដេអូ)
អត្ថបទទាក់ទង
