ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៥ រវាងក្រុមម្ចាស់ផ្ទះ Watford និងក្រុមភ្ញៀវបិសាចក្រហម Man.United កាលពីថ្ងៃសៅរ៏ទី១៥ កញ្ញា ២០១៨ នេះ ក្រុម Watford បានចាញ់ការប្រកួតជាលើកដំបូងសម្រាប់យុទ្ធនាការបើកឆាករដូវកាលថ្មី(២០១៨-២០១៩)នេះ។

ការប្រកួតនៅតង់ទី១ ក្រុមទាំងពីរមានឪកាសវាយសម្រុកដើម្បីរកគ្រាប់បាល់រវាងគ្នាទៅវិញទៅមក ប៉ុន្តែទីបំផុតខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិកកីឡាករ Romelu Lukaku បានជួយអោយក្រុមម្ចាស់ជើងឯកអង់គ្លេស ១៣សម័យមានឪកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី៣៥ មុនបញ្ចប់តង់ទី១ ខណៈដែល ៣នាទីបន្ទាប់មទៀតគឺនៅនាទីទី៣៨ កីឡាករខ្សែការពារអង់គ្លេស Chris Smalling បានបន្ថែមគ្រាប់បាល់ ១គ្រាប់ទៀត និងជាគ្រាប់បាល់ដំបូងរបស់ខ្លួនធ្វើអោយក្រុម Man.United មានឪកាសនាំមុខ២:0។

ចូលមកដល់តង់ទី២ កីឡាករខ្សែប្រយុទ្ធ Andy Gray របស់ក្រុម Watford មានឪកាសវាយបកតាមពីរក្រោយ១គ្រាប់វិញនៅនាទីទី៦៥ និងជាគ្រាប់បាល់ទី២ នៅរដូវកាលនេះ នាំអោយលទ្ធផលមានភាពប្រកៀកប្រកិតគ្នា ២:១ រហូតបញ្ចប់ការប្រកួតតង់ទី២ ក្រុមទាំងពីរនៅតែមិនអាចមានក្រុមណារកបានគ្រាប់បាល់បញ្ចូលទីគ្នារៀងខ្លួន។ បច្ចុប្បន្នក្រុម Man.United កំពុងឈរនៅចំណាត់ថ្នាក់លេខ៨ មាន ៩ពិន្ទុ ខណៈដែល Watford ឈរនៅចំណាត់ថ្នាក់លេខ៤ មាន១២ពិន្ទុ។

ប្រភព៖ theguardian
Premier League: ក្រុម Man.United ផ្តួលម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល ២:១ កាលពីថ្ងៃសៅរ៏(វិដេអូ)
អត្ថបទទាក់ទង
