កីឡាករដែលជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Lionel Messi បានបង្ហើបប្រាប់អំពីគោលបំណងរបស់គាត់ថា ចង់រៀនស៊ុតបាល់ប៉េណាល់ទីឲ្យបានច្បាស់ជាងមុនបន្ថែមទៀត ដើម្បីកុំអោយភ្លាត់ស្នៀត នឹងមិនអោយខកបំណងពីអ្នកគាំទ្ររបស់ខ្លួនទេ។

ខ្សែប្រយុទ្ធដ៏ឆ្នើម Messi ត្រូវគេចាត់ទុកជាកីឡាករល្អបំផុតមួយរូបក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នដោយឈ្នះពាន៣៣ជាមួយ Barcelona និងពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនទៀត។ យ៉ាងណាក្រៅពីជំនាញបណ្ដើរបាល់, ទាត់ Free Kick និងស៊ុតសំដៅទីច្បាស់ៗ រូបគេមានចំណុចខ្សោយមួយគឺ ស៊ុតបាល់ប៉េណាល់ទី។

កីឡាករវ័យ៣១ឆ្នាំធ្លាប់ស៊ុតប៉េណាល់ទីមិនចូលទល់នឹង ឈីលីវគ្គផ្ដាច់ព្រ័ត្រពាន Copa America ធ្វើឲ្យក្រុមបាត់បង់ជើងឯក និងថ្មីៗនេះស៊ុតប៉េណាល់ទីមិនចូលទល់ អ៊ីស្លង់ ឲ្យអាហ្សង់ទីនស្មើនៅ World Cup ប្រទេសរុស្ស៊ី។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ Messi និយាយថា៖ “ខ្ញុំចង់ស៊ុតប៉េណាល់ទីឲ្យច្បាស់ជាងមុន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ។ ការប្រកួតលើទីលាន និងការហ្វឹកហាត់ស៊ុតប៉េណាល់ទីគឺខុសគ្នា។ អ្នកបានគិតពីចំណុចដែលចង់ស៊ុត ហើយអ្នកចាំទីក៏បានគិតដូចគ្នា បើសិនគេទាយត្រូវ នោះគេនឹងចាប់បាន”៕
ខ្សែរប្តយុទ្ធឆ្នើម Lionel Messi ថា: ចង់រៀនស៊ុតប៉េណាល់ទីឲ្យច្បាស់ជាងមុន(វិដេអូ)
អត្ថបទទាក់ទង
