
លោក Jurgen Klopp បានលើកឡើងថា Neymar និងសមាជិកជើងឯកពិភពលោក Kylian Mbappe លេងស្រួលៗជាមួយ Paris Saint-Germain នៅ Ligue 1 តែក្នុង Champions League មិនដូចគ្នាទេ។

Neymar និងមិត្តរួមជាតិ Marquinhos បានធ្វើការសម្រាកក្នុងការប្រកួតកាលពីថ្ងៃសុក្រ ពេល PSG យកឈ្នះ Saint-Etienne ៤-០ ខណៈ Mbappe មិនបានចូលលេងដោយសារជាប់បម្រាម។ ការឲ្យកីឡាករទាំងពីរសម្រាកនេះគឺដើម្បីទុកកម្លាំងទប់ទល់នឹងជើងឯករង UCL រដូវកាលមុន Liverpool នៅថ្ងៃស្អែក។

មុនការប្រកួតមកដល់ Klopp ក៏បានកើនរំឭកទៅកាន់ Neymar និង Mbappe ថា UCL ខុសគ្នាពី Ligue 1។ “ពួកយើងត្រូវប្រជែងពានពិបាកបំផុត២ក្នុងលោកគឺ Premier League និង Champions League។ ពួកយើងពិតជាចង់បានវា។ ពួកយើងត្រៀមរួចរាល់សម្រាប់ PSG។ ពួកយើងព្យាយាមរៀបចំ ប៉ុន្តែក្រុមគេពិតជាល្អ។ ជារឿងចាប់អារម្មណ៍ពួកគេឲ្យកីឡាករសំខាន់ពីរនាក់សម្រាក”។ សម្ដី Klopp។

Via: Sabay
Champions League: លោក Klopp ប្រាប់ Neymar និង Mbappe ថា: UCL មិនស្រួលដូច Ligue1 ទេ
អត្ថបទទាក់ទង
