កីឡាករ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ដំបូងរបស់ខ្លួនសម្រាប់ក្លឹបថ្មីគឺ Juventus ខណៈដែលម្ចាស់ជើងឯកអ៊ីតាលី SerieA បានរក្សាកំនត់ត្រាការចាប់ផ្តើមរដូវកាល(២០១៨-២០១៩)ដ៏ល្អដោយមិនទាន់ស្គាល់រសជាតិបរាជ័យទេ។ អតីតខ្សែប្រយុទ្ធក្រុម Man.United និង Real Madrid ខ្សែប្រយុទ្ធស្លាប Ronaldo បានខកខានមិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីនៅក្នុងការប្រកួតបីលើកដំបូង គិតចាប់តាំងពីការផ្ទេរពីក្រុមអធិរាជស Real Madrid។

ការប្រកួតចូលមកដល់តង់ទី២ កីឡាករវ័យ ៣៣ឆ្នាំរូបនេះមានឪកាសរកបានគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី៥០ បានដោយងាយស្រួល បន្ទាប់ពីខ្សែការពារក្រុម Sassuolo បានបង្កកំហុសដោយតែតបាល់សំដៅអោយអ្នកចាំទី ប៉ុន្តែបែរជាប៉ះនិងរបាទីធ្វើអោយ Ronaldo មានឪកាសស៊ុតបញ្ចូលទីបាន។ ចូលមកដល់នាទីទី៦៥ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបន្ថែមគ្រាប់បាល់ ១គ្រាប់ទៀតដោយការស៊ុតផ្តាច់មិនអោយអ្នកចាំទីជួយសង្គ្រោះបាន ក្រោយការបញ្ចូនបាល់ពីមិត្តរួមក្រុម។

ក្រុម Sassuolo មានឪកាសវាយបកតាមពីក្រោយវិញ ១គ្រាប់ដោយការតែតបញ្ចូលទីនៅក្នុងម៉ោងបន្ថែមដោយកីឡាករ Khouma Babacar ហើយកីឡាករ Douglas Costa ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី(៩០+៣)។ ក្រោយរកឃើញកំហុសតាមរយៈ ខ្សែវីដេអូជំនួយការអាជ្ញាកណ្តាលថាខ្សែបម្រើស្លាបប្រេស៊ីលរបស់ក្លឹប Juventus ដោយមានបំណងប្រមាថដល់កីឡាករដូចគ្នាដោយការស្តោះទឹកមាត់។

ការទទួលជ័យជម្នះនេះគឺជាលើកទីបួនរបស់ Juventus កំលុងការប្រកួតនៅរដូវកាលថ្មីនេះ។
ប្រភព៖ BBC
តារាឆ្នើម CR7 ស៊ុតបញ្ចូលទី២គ្រាប់ដំបូងអោយ Juventus ផ្តួល Sassuolo ២:១(វិដេអូ)
អត្ថបទទាក់ទង
