ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៥ រវាងក្រុមម្ចាស់ផ្ទះ Chelsea និងក្រុមភ្ញៀវ Cardiff City កាលពីថ្ងៃសៅរ៏ កន្លងមកនេះ ក្រុមភ្ញៀវមានឪកាសរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Bamba នៅនាទីទី១៦ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានវាយបកវិញដោយការស៊ុតបញ្ជូលទីរបស់កីឡាករឆ្នើម Eden Hazard នៅនាទីទី ៣៧, ៤៤, ៨០ និងកីឡាករ Willian នៅនាទីទី៨៣។ បញ្ចប់ការប្រកួតក្រុម Chelsea ៤:១ Cardiff City។

គ្រូបង្វឹកក្រុម Chelsea លោក Maurizio Sarri បានផ្តល់បទសម្ភាសន៏ក្រោយការប្រកួតថាៈ ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមតោខៀវ កីឡាករ Eden Hazard នឹងក្លាយជាកីឡាករល្អបំផុតនៅតំបន់អឺរ៉ុប ក្រោយពីបង្ហាញសមត្ថភាពអាចស៊ុតបញ្ចូលទីបានរហូតដល់ ៤០គ្រាប់ក្នុងរដូវកាល(២០១៨-២០១៩)នេះ និងអាចឈ្នះពានរង្វាន់ Golden Boot របស់ក្របខ័ណ្ឌ Premier League ។ ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះក្រោយពីកូនក្រុម Hazard ស៊ុតបញ្ចូលទីបាន រហូតដល់ទៅ៣គ្រាប់(Hat-trick) ក្នុងការប្រកួតជាមួយក្រុមភ្ញៀវ Cardiff កាលពីថ្ងៃសៅរ៍ និងជាគ្រាប់បាល់ទី៥ សម្រាប់ ៥ប្រកួតនៅរដូវកាលនេះ ពោលគឺលើសពីគូប្រជែងបីរូបដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤គ្រាប់មានដូចជាៈ Romelu Lukaku, Sadiio Mane និង Alexanda Metrovic។

Hazard បានចូលលេងឱ្យក្រុមតោខៀវ Chelsea ក្នុងឆ្នាំ២០១២ និងបានស៊ុតបាល់បញ្ចូលទីចំនួន ៩៤គ្រាប់សម្រាប់ក្លឹប ប៉ុន្តែមិនដែលបានស៊ុតបញ្ចូលទី ២០គ្រាប់សម្រាប់គ្រប់ក្របខណ្ឌប្រកួត រឺក្នុង១រដូវកាលនោះទេ។ រដូវកាល(២០១៤-២០១៥)ជាពេលដែល Hazard ធ្វើបានល្អបំផុតជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ១៩គ្រាប់ហើយស៊ុតបានរហូតដល់ ១៧គ្រាប់សម្រាប់ពីរដូវកាលបន្ទាប់ ខណៈខ្សែបម្រើស្លាបហង្សក្រហម Liverpool កីឡាករ Mohamed Salah បានឈ្នះពានរង្វាន់ស្បែកជើងមាសកាលពីរដូវកាលមុនជាមួយនឹង កំនត់ត្រា ៣២គ្រាប់នៅក្នុងលីក និងបានស៊ុតបញ្ចូលទី ៤៤គ្រាប់ នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។
ប្រភព៖ bbc
Sarri ថា: Hazard អាចស៊ុតបញ្ចូលទី ៤០គ្រាប់និងមានឪកាសឈ្នះស្បែកជើងមាសនៅរដូវកាលនេះ
អត្ថបទទាក់ទង
