គ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អនៅនាទីចុងក្រោយរបស់ខ្សែប្រយុទ្ធ Roberto Firmino បានជួយឲ្យក្រុម Liverpool ទទួលជ័យជម្នះ ៣-២ លើក្រុម Paris Saint-Germain ក្នុងការប្រកួតដ៏រំភើបមួយនៅរាត្រីបើកឆាកនៃក្របខ័ណ្ឌ UEFA Champions League វគ្គចែកពូល កាលពីថ្ងៃអង្គារ ក្រោយពីការស៊ុតបាល់បញ្ចូលទី៣គ្រាប់បាល់ Lionel Messi បានជួយឲ្យក្រុម Barcelona ចាប់ផ្តើមយ៉ាងល្អ។

ជាមួយគ្នានេះ វាក៏មានគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតជាច្រើនផងដែរ ជុំវិញអឺរ៉ុប ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះសម្រាប់ក្រុម Inter Milan ក្នុងពេលប្រកួតជាមួយនឹងក្រុម Tottenham Hotspur និងការដណ្តើមបានជ័យជម្នះនៅថ្ងៃបើកឆាកសម្រាប់ក្រុមខ្លាំងៗជាច្រើន ផងដែរ ខណៈដែល Atletico Madrid បានវាយបកដើម្បីផ្តួលក្រុម Monaco ២-១។ ប៉ុន្តែ ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅកីឡដ្ឋាន Anfield ហើយការប្រកួតក្នុងពូល C រវាងក្រុមម្ចាស់ជើងឯករងកាលពីឆ្នាំមុន និងក្រុមខ្លាំង PSG មួយនេះ បានផ្តល់នូវការរំភើបយ៉ាងខ្លាំង។

បើទោះបី Liverpool បានរកគ្រាប់បាល់នាំមុខ ២-០ មុនក៏ដោយ ប៉ុន្តែ PSG បានវាយបកតាមស្មើវិញ មុននឹងគ្រាប់បាល់ដ៏ល្អរបស់ Firmino បានធ្វើឲ្យក្រុមភ្ញៀវស្រឡាំងកាំងតែម្តង។ ទាក់ទងនឹង Firmino ដែលរងរបួសភ្នែកកាលពីចុងសប្តាហ៍មុននេះ លោក Klopp បានឲ្យដឹងថា៖ «ខ្ញុំមិនអាចនិយាយអ្វីឲ្យល្អគ្រប់គ្រាន់ឡើយ។ ការចូលលេងក្នុងនាមជាកីឡាករបម្រុង ក្រោយពីរបួសកាលពីចុងសប្តាហ៍មុននេះ ពិតជារឿងដ៏មិនគួរឲ្យជឿ»។ ជាមួយគ្នានេះ ក្រុម Barcelona បានចាប់ផ្តើមយ៉ាងល្អ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់របស់ Messi បានជួយឲ្យក្រុមខ្លួន យកឈ្នះលើក្រុម PSV Eindhoven ៤-០៕

វីឌីអូហាយឡាយការប្រកួតទាំងពីរ៖
ប្រភព៖ Channel News Asia
Champions League: លោក Klopp សរសើរគ្រាប់បាល់របស់ Firmino ខណៈ Messi រកបាន ៣គ្រាប់ថ្ងៃបើកឆាក
អត្ថបទទាក់ទង
