ក្រុមមេឃខៀវ Manchester City បានឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup បន្ទាប់ពីបញ្ចប់លទ្ធផលទាំងពីរតង់គឺស្មើគ្នា ១-១ នៅឯកីឡដ្ឋាន King Power កាលពីថ្ងៃអង្គារទី១៨ ធ្នូ ២០១៨ យប់មិញនេះ។ ក្រុមម្ចាស់ជើងឯកចាស់បាន ផ្តួលក្រុមកញ្ជ្រោងខៀវ ដោយការទាត់បាល់កាត់សេចក្តី Leicester City ចាញ់ក្នុងលទ្ធផល ១:៣(ក្រុមម្ចាស់ផ្ទះស៊ុតបាល់បាល់ប៉េណាំងទីចូលតែ ១គ្រាប់ក្នុងចំណោមគ្រាប់សរុប៤ ខណៈ Man.Cityធ្វើបានសម្រេច ៣គ្រាប់ក្នុងចំណោមគ្រាប់បាល់ ៤គ្រាប់។


រីឯការប្រកួត ១គូទៀតក្រុម Burton Albion បានផ្តួលក្រុម Charlton ក្នុងលទ្ធផល ១:0 ដើម្បីកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈការប្រកួតគូសំខាន់នៅរាត្រីនេះបន្តទៀតដើម្បីរកឃើញ ២ក្រុមទៀតគឺ Arsenal ត្រូវស្វាគមន៏ក្រុម Totttenham ខណៈក្រុម Chelsea ត្រូវប្រកួតជាមួយក្រុម Bournemouth នារាត្រីថ្ងៃពុធនេះ។


ប្រភព៖ bbc
