ជាមួយនឹងកិច្ចសន្យានៅសល់ ២ឆ្នាំទៀតនៅក្លឹប Shanghai SIPG នៅលីកកំពូលប្រទេសចិន ខ្សែប្រយុទ្ធមាឌធំដំបង Hulk មិនរំពឹងថានឹងផ្លាស់ទៅលេងនៅក្លឹប Palmeiras នាលីកកំពូលប្រេស៊ីលនៅស្រុកកំណើតសម្រាប់រដូវកាលឆ្នាំ2019 នោះទេ។ Hulk ធ្លាប់បានបញ្ជាក់ពីបំណងប្រាថ្នារបស់គាត់ក្នុងការលេងវិលត្រលប់ទៅលេងឱ្យក្រុម Palmeiras ប៉ុន្តែបានសារភាពថាគាត់ពិតជាពិបាកចាកចេញពីក្រុម Shanghai SIPG ព្រោះតែមជ្ឈដ្ឋានសំលឹងឃើញថាប្រាក់ឈ្នួលពលកម្មនៅលីកកំពូលចិនរបស់គេមានតម្លៃថ្លៃគួរសមបើប្រៀបធៀបទៅប្រទេសផ្សេងៗទៀត។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញពីទឹកដីកំណើតរបស់គាត់នៅឆ្នាំ២០០៥ និងបានចូលរួមលេងបាល់ទាត់នៅក្លឹបលីកកំពូលជប៉ុន, ព័រទុយហ្គាល់, និងរុស្ស៊ីមុននឹងឈានទៅប្រកួតក្នុងក្របខ័ណ្ឌលីកកំពូលចិន Chinese Super League នៅក្នុងឆ្នាំ២០១៦ និងស៊ុតបញ្ចូលទី ១៣គ្រាប់ខណៈដែល Shanghai SIPG បានឈ្នះពាន CSL នៅឆ្នាំ២០១៨ ប៉ុន្តែមានការផ្តល់យោបល់និងស្នើមកថារូបគាត់អាចចូលរួមជាមួយម្ចាស់ជើងឯកប្រេស៊ីលនៅឆ្នាំក្រោយ។

Hulk បានប្រាប់អ្នកយកព័ត៌មានថា: មានការសន្និដ្ឋានអំពីខ្ញុំនិង Palmeiras យ៉ាងច្បាស់ណាស់ដោយសារតែខ្ញុំស្រឡាញ់ក្រុមនេះហើយខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថាខ្ញុំបានកំណត់គោលដៅចុងក្រោយគឺជាមួយ Palmeiras ។ វាគឺជាបំណងប្រាថ្នារបស់ខ្ញុំក្នុងការវិលត្រឡប់មកលេងនៅប្រទេសប្រេស៊ីល ប៉ុន្តែវាជារឿងមួយដែលស្មុគស្មាញបន្តិចក្នុងការសម្រេចចិត្តនៅពេលនេះ។ ខ្ញុំមានកិច្ចសន្យារយៈពេលពីរឆ្នាំបន្ថែមទៀត ហើយខ្ញុំសប្បាយរីករាយនិងជីវិតរស់នៅក្នុងប្រទេសចិន

ប្រភព៖ besoccer