ទីផ្សារដោះដូរកីឡាករនៅលីកកំពូលអឺរ៉ុបបានបើកកាលពីថ្ងៃទី១ ខែមករា ២០១៩ នេះ ខណៈដែលក្លឹបមួយចំនួនបានដុតដៃ ដុតជើងដើម្បីរុះរាន់និងត្រៀម បញ្ចប់កិច្ចព្រមព្រៀងផ្ទេរកីឡាករ គោលដៅរបស់ពួកគេយកមកពង្រឹងក្រុម។ ខាងក្រោមនេះជាកីឡាករ ៥រូបដែលអាចនឹងបញ្ចប់ជាស្ថាពរក្នុងការផ្ទេរទៅកាន់ក្លឹបបន្ទាប់របស់ពួកគេនៅសប្តាហ៍នេះ:
១. Brahim Diaz

ការចុះហត្ថលេខានាំយក Vinicius Jr, Federico Valverde, Andriy Lunin និង Rodrygo Goes កាលពីដើមរដូវកាលនៅមិនទាន់គ្រប់គ្រាន់សម្រាប់ពួកគេទេ។ ក្លឹបអធិរាជសសង្ឃឹមថានិងត្រូវចំណាយប្រាក់ ១៥លានផោនដើម្បីនាំយកកីឡាករខ្សែបម្រើវ័យ ១៩ឆ្នាំសញ្ជាតិអេស្បាញរូបនេះ ពីក្រុមមេឃខៀវ Man.City ក្នុងពេលឆាប់ៗនេះ។
២. Cesc Fabregas

Fabregas បានផ្ទេរពី Barcelona មកលេងនៅ Chelsea កាលពីឆ្នាំ២០១៤ និងបានជួយក្រុមលើកពាន Premier League ២ដង និងពាន FA Cup ១ដង។ ក្រុម As Monaco ដែលមានអ្នកចាត់ការទូទៅជាអតីតមិត្តរួមក្រុម Arsenal គឺកីឡាករ Thierry Henry និងអាចផ្ទេរយក Fabregas ដោយគ្មានតម្លៃខ្លួននៅក្នុងសប្តាហ៏នេះ ក្រោយពីរូបគេមិនបានជាប់ជម្រើសដំបូងជាប់លាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Maurizio Sarri នោះទេ។
៣. Keylor Navas

Keylor Navas គឺជាកីឡាករដ៏សំខាន់សម្រាប់ក្រុម Real Madrid ដែលបានជួយក្រុមឈ្នះពានក្របខ័ណ្ឌ Champions League ៣ដងចុងក្រោយជាប់គ្នា។ ប៉ុន្តែបន្ទាប់ពីការមកដល់របស់កីឡាករ Thibaut Courtois កាលពីរដូវក្តៅ Navas បានក្លាយជាកីឡាករបម្រុងក្រោមការដឹកនាំរបស់លោក Solari។ ដូច្នេះអ្នកចាំទីសញ្ជាតិកូស្តារីការូបនេះកំពុងសម្លឺងឃើញការចាកចេញពីក្លឹបនៅក្នុងខែមករានេះ។ ក្រុម Arsenal មានពាក្យ ចចាមអារ៉ាមថា បានដាក់សំណើរទឹកប្រាក់ ១៤,៥លានផោនដើម្បីដេញថ្លៃយកអ្នកចាំទីដៃស្អិតវ័យ ៣២ឆ្នាំរូបនេះ។ បើទោះបីជាបច្ចុប្បន្នក្រុមមានកីឡាករ Bend Leno និង Petr Cech ប៉ុន្តែពួកគេមិនបានបង្ហាញទម្រង់លេងល្អតាមការចង់បាននោះទេ។
៤. Gary Cahill

Gary Cahill គឺជាកីឡាករជើងចាស់ម្នាក់ដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល។ ដូច្នេះ Cahill និងមិនបានរង់ចាំដល់កិច្ចសន្យារបស់ខ្លួនដល់ទីអវសាន្ត ស្របពេលមានពាក្យចចាមអារ៉ាមថាក្រុម Fulham ចង់ខ្ចីជើងរូបគេ ដើម្បីមករួមក្រុមរហូតដល់បញ្ចប់រដូវកាល។ ប៉ុន្តែប្រសិនជារឿងនេះមិនអាចកើតមានឡើងបាននោះ Cahill និងត្រូវផ្ទេរដោយគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខ។
៥. Aaron Ramsey

ខ្សែបម្រើសញ្ជាតិវេល Ramsey នឹងបន្តនៅជាមួយ Arsenal រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែមានក្លឹបនៅក្រៅប្រទេសអង់គ្លេសមួយចំនួននៅទ្វីបអឺរ៉ុបដូចជាក្លិប Real Madrid, Bayern Munich, Inter Milan និង Juventus បានសំដែងការចាប់អារម្មណ៏ចង់បាន។ ក្នុងនោះយកប្រតិបត្តិក្លឹប Juventus លោក Fabio Paratici បានសារភាពថាកីឡាករវ័យ ២៨ឆ្នាំនេះកំពុងស្ថិតនៅក្នុងរ៉ាដារបស់ពួកគេ ស្របពេលក្រុមម្ចាស់ជើងឯក SerieA បានផ្តល់កិច្ចសន្យារយៈពេលប្រាំឆ្នាំដែលមានតម្លៃ ៦,៥លានអឺរ៉ូក្នុងមួយឆ្នាំដើម្បីអោយសាមីខ្លួនពិចារណាផងដែរ។
ប្រភព៖ foxsportsasia
