ក្រុមJuventus បានបញ្ជាក់ជាផ្លូវការណ៏ថាខ្សែបម្រើ Aaron Ramsey ដែលជាកីឡាកររបស់ក្រុម Arsenal នឹងចូលរួមជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងទូរីននៅរដូវក្តៅខាងមុខនេះនៅពេលកិច្ចសន្យារបស់កីឡាករកន្តរជាតិវេលរូបនេះនិងត្រូវផុតកំណត់។ FOX Sports Asia សូមបង្ហាញនៅកីឡាករដែលផ្ទេរដោយគ្មានតម្លៃខ្លួន មានន័យថាក្រុមJuventusបានចុះហត្ថលេខានាំយកពួកគេទាំង១១នាក់(រួមមានអ្នកចាំទី ខ្សែការពារ-ខ្សែបម្រើ-និងខ្សែប្រយុទ្ធនោះមករួមក្រុមដោយមិនអស់ប្រាក់ និង ក្នុងចំណោមពួកគេមានកីឡាករមួយចំនួនត្រូវបានក្លឹបលក់ចេញដោយបានប្រាក់តម្លៃខ្លួនច្រើនលើសលប់ផងដែរ ហើយនៅក្នុងនោះគឺមានសមាជិកដែលបានជួយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ FIFA World Cup ចំនួន ៦រូប។

១.អ្នកចាំទី(Neto)

Neto បានចាកចេញពីក្លិប Fiorentina នៅឆ្នាំ ២០១៥ ហើយបានចូលរួមជាមួយ Juventus ក្នុងនាមជាកីឡាករដៃទី២របស់ Gianluigi Buffon ។ ចំនាយពេលពីររដូវប៉ុន្តែបានលេងតែ ២២ ដងប៉ុណ្ណោះក្នុងការប្រកួតសរុប Neto បានសម្រេចចិត្តចាកចេញពី Juventus បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន៥។កីឡាករប្រេស៊ីលរូបនេះបានចាកចេញពីក្រុម Juventus ដើម្បីចូលរួមក្រុម Valencia ដើម្បីក្លាយជាអ្នកចាំទីជម្រើសដំបូង។ ទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់Neto នៅ La Liga បានធ្វើឱ្យគាត់ក្លាយជាកីឡាករជម្រើសដំបូងរបស់ ប្រេស៊ីលក្នុងឆ្នាំ ២០១៨ បើទោះបីជាការប្រកួតប្រជែងពីអ្នកចាំទី Alisson Becker នៃ Liverpool និង Ederson Moraesរបស់ Manchester City យ៉ាងណាក៏ដោយ។

២.ខ្សែការពារកណ្តាល

២.១ Fabio Cannavaro

Fabio Cannavaro ធ្លាប់លេងអោយJuventus ពីសម័យផ្សេងគ្នា មានន័យថាលើកដំបូងគឺនៅចន្លោះឆ្នាំ ២០០៤ និងឆ្នាំ ២០០៦ ប៉ុន្តែដោយសារក្រុមត្រូវសហព័ន្ធបាល់ទាត់អ៊ីតាលីដាក់ទណ្ឌកម្មរឿងកំនត់លទ្ធផលទុកជាមុន ក្រុមត្រូវផ្លាស់ទៅលេងនៅក្របខណ្ឌSerieB ដូច្នេះCanavaro បានសម្រេចចិត្តចាកចេញពីក្លឹបហើយចូលរួម ជាមួយក្រុម Real Madrid ។

បន្ទាប់ពីរយៈពេលបីឆ្នាំជាមួយក្រុម Real Madrid ខ្សែប្រយុទ្ធនិងជាអតីតប្រធានក្រុមដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកជាមួយអ៊ីតាលី បានវិលត្រឡប់មកកាន់ Juve វិញដោយគ្មានតម្លៃខ្លួន។ ការបង្ហាញខ្លួនជាលើកទី ២ របស់Canavaroបានចាប់ផ្តើមយ៉ាងល្អប៉ុន្តែបន្ទាប់ពីការរងរបួសនៅពាក់កណ្តាលរដូវកាលទម្រង់លេងរបស់គេបានធ្លាក់ទៅដល់កម្រិតមួយដែល Juventusសម្រេច មិនបានបន្តកិច្ចសន្យាថ្មីដល់រូបគេឡើយ ។

២.២ Emre Can

Emre Can មិនមែនជាខ្សែការពារកណ្តាលចំតួនោះទេប៉ុន្តែគាត់អាចលេងបាននៅក្នុងតួនាទីខ្សែការពារឆេ្វង និង ស្តាំ ព្រមទាំងបម្រើកណ្តាល ក៏បាន កំឡុងរដូវកាលទី ១ របស់គាត់ជាមួយក្រុម Liverpool ។ គួរបញ្ជាក់ផងដែរថា កីឡាកអាឡឺម៉ង់រូបនេះមានទម្រង់លេងល្អ ប៉ុន្តែដោយសារតែមិនមានកន្លែងសម្រាប់គាត់បង្ហាញខ្លួនជាក់លាក់ Can សម្រេចផ្ទេរទៅ Juventus នៅរដូវក្តៅឆ្នាំ ២០១៨ដោយគ្មានតម្លៃខ្លួន បើទោះបីជា Liverpool ចង់រក្សាទុករូបគេយ៉ាងណាក្តី។ កីឡាករវ័យ២៥ឆ្នាំ រូបននេះបានចាប់ផ្តើមអាជីពនៅប្រទេសអ៊ីតាលីតាមលក្ខណៈយឺតយ៉ាវប៉ុន្តែទម្រង់លេងរបស់គាត់បានកើនឡើងនាពេលថ្មីៗនេះគួរកត់សម្គាល់។

២.៣ Lucio

ខ្សែការពារដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់បាល់ទាត់ FIFA World Cup ផ្សេងទៀតគឺ Lucio ផងដែរ។ Lucio បាន ចូលលេងនៅក្លឹប Juventus នៅរដូវក្តៅឆ្នាំ2012 បន្ទាប់ពីចាកចេញពីក្លឹប Inter Milan ជាកន្លែងដែលគាត់បានឈ្នះពានបី ក្នុងរដូវកាលដំបូងរបស់គាត់។

ទោះបីជាកីឡាករអន្តរជាតិប្រេស៊ីលរូបនេះបានផ្ទេរមកក្លឹប Juventusជាមួយនឹងឥទ្ធិពលដែលគាត់ធ្លាប់មានយ៉ាងណាក្តី ខ្សែការពារដែលមានស្រាប់ទាំងបីគឺ Giorgio Chiellini, Leonardo Bonucci និង Andrea Barzagli មិនបានផ្តល់ឪកាស អោយLucioបង្ហាញខ្លួនជម្រើសដំបូងបានទេ។ ក្រោយចូលលេងបានត្រឹមតែ៤ដងប៉ុណ្ណោះនៅខែធ្នូឆ្នាំ២០១២ ក្រុមJuventus បានសម្រេចព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យារបស់Lucio នាពេលនោះទៅ។

៣.ខ្សែការពារស្លាប

៣.១ Dani Alves

ខ្សែការពារស្តាំអន្តរជាតិប្រេស៊ីល Dani Alves ត្រូវបានចាកចេញពីក្លឹប Barcelona ដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ២០១៦ បើទោះបីជារូបគេមានកុងត្រារហូតដល់ឆ្នាំ ២០១៧ ក៏ដោយ។ អតីតកីឡាករក្រុមSevilla រូបនេះក៏បានជ្រើសរើស Juventus ហើយនៅក្នុងរដូវកាលដំបូងរបស់Alves ចូលលេងបាន ៣៣ ប្រកួតស៊ុតបញ្ចូលទីបាន ៦ គ្រាប់និងAssist បាន៦គ្រាប់ផងដែរ។

Alves បានចូលរួមជាមួយក្លឹប PSG បន្ទាប់ពីមួយរដូវកាលនៅអ៊ីតាលីប៉ុណ្ណោះ ក៏បាននសម្រេចចិត្តផ្ទេរទៅ Paris Saint Germain នៅប្រទេសបារាំងនិងបានជួយអោយរូបគេឈ្នះពាន លីកកំពូលជាមួយក្រុមនៅក្របខណ្ឌ៣ផ្សេងគ្នា ក្រោយជួយPSGលើកពានរដូវកាលចាស់។

៣.២ Kingsley Coman

បើទោះបីជា Kingsley Coman មិនមែនជាកីឡាករខ្សែការពារស្លាបចំតែម្តងប៉ុន្តែលេងក្នុងតួនាទីបម្រើ-ការពារ កីឡាករអន្តរជាតិបារាំងរូបនេះគឺស្ថិតនៅក្នុងចំនោមនោះផងដែរ ។ Coman បានផ្ទេរពីPSG មកចូលរួមជាមួយក្លឹប Juventus ដោយគ្មានតម្លៃខ្លួននៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែគាត់លេងបានត្រឹមតែ ២២ ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបនៅក្នុងការប្រកួតទាំងអស់និង ស៊ុតបញ្ចូលទីម្តងគត់ មុនពេលត្រូវក្រុមBayern Munich ខ្ចីជើងរយៈពេល 2 ឆ្នាំនៅរដូវក្តៅឆ្នាំ ២០១៥ ។

រយៈពេល២ឆ្នាំComan បានក្លាយទៅជាខ្សែបម្រើស្លាបលំដាប់ថ្នាក់ពិភពលោកនៅក្នុងក្លឹបរហស្សនាមBavarian ខណៈមានអាយុត្រឹមតែ ២២ ឆ្នាំប៉ុណ្ណោះគាត់បានឈ្នះពានរង្វាន់ ១៣ លើករួចមកហើយក្នុងនោះរួមមានពានរង្វាន់លីកនៅបារាំងអ៊ីតាលីនិងអាល្លឺម៉ង់។

៤.ខ្សែបម្រើកណ្តាល

៤.១ Andrea Pirlo

អតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលីនិងជាកីឡាករខ្សែបម្រើស្លាប Andrea Pirlo ត្រូវបានគេចាត់ទុកថាជាចំណែកលើសតម្រូវការនៅ Milan ហើយត្រូវបានក្លឹបបណ្តោយអោយរូបគេចាកចេញនៅ ចុងបញ្ចប់នៃរដូវកាល ២០១០-២០១១ ។ ដោយមិនបង្អង់យូរក្រុមJuvetus បានចុះហត្ថលេខាលើរូបគេដោយគ្មានការសង្ស័យក្រុមយក្សអ៊ីតាលីបាន ចាប់ផ្តើមផ្តល់ឪកាសអោយPirloបានបញ្ចេញសមត្ថភាពដោយគ្មានលក្ខណ្ឌ។

ពិតជាមិនធ្វើអោយJuventusអស់សង្ឃឹមបន្ថែមពីការឈ្នះពានរង្វាន់ ៧ ជាមួយនឹងក្លឹប Juventus កីឡាករ Pirlo ត្រូវបានជាប់ឈ្មោះជាកីឡាករបាល់ទាត់ Serie A ប្រចាំឆ្នាំ ២០១២, ២០១៣ និង ២០១៤ ។

៤.២ Paul Pogba

នៅឆ្នាំ 2012 Paul Pogba បានចាកចេញពីក្លឹប Manchester United នៅពេលកិច្ចសន្យារបស់ខ្លួនផុតកំណត់ ខណៈដែលរូបគេចង់បានឱកាសបន្ថែមទៀតសម្រាប់ជម្រើសដំបូង ដែលកន្លងមកកីឡាករអន្តរជាតិបារាំងរូបនេះមិនស្ថិតនៅក្រោមការប្រើប្រាស់របស់លោក Sir Alex Ferguson ។

មកដល់SerieAភ្លាមPogba បានបញ្ចេញឥទ្ធិពលនៅក្នុងប្រទេសអ៊ីតាលីនិងក្នុងរដូវកាលបួនរដូវកាលជាមួយក្លឹប Juventus ដោយចូលលេងបាន ១៧៨ ប្រកួតស៊ុតបញ្ចូលទី ៣៤ គ្រាប់ឈ្នះពាន ៨ ពាននិងជាប់ឈ្មោះជា( Serie A Team of the Year) ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាហើយក៏ជាអ្នកចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី(Assist)បានច្រើនបំផុតនាពេលនោះផងដែរ សម្រាប់លីកអ៊ីតាលីក្នុងរដូវកាលចុងក្រោយ។

ក្រោយមកPogbaបានសម្រេចចិត្តចាកចេញពីក្លឹប Juventusត្រលប់ទៅលេងនៅក្លឹManchester United ក្នុងតំលៃ ៨៩,៣ លានផោននៅឆ្នាំ២០១៦។

៤.៣ Sami Khedira

ខ្សែបម្រើ Sami Khedira គឺជាកីឡាករម្នាក់របស់Juventus ក្នុងចំណោមអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកចំនួន ៦រូប ដែល Juventus បានចុះហត្ថលេខាដោយគ្មានតម្លៃខ្លួន មុនពេល Pogba ដែលបានឈ្នះ World Cup ចាកចេញពី Juventusទៅនោះ។Khedira ចូលលេងនៅក្លឹប Juventus តាំងពីឆ្នាំ ២០១៥ បន្ទាប់ពីបានឈ្នះពានរង្វាន់ចំនួន៧ ក្នុងនាមជាកីឡាកររបស់ Real Madrid និងបន្តជួយJuventusលើកពានSerieA ៣ឆ្នាំចុងក្រោយជាប់ៗគ្នា។

៤.៤ Aaron Ramsey

បញ្ចប់ការផ្ទេរខ្សែបម្រើកណ្តាលAaron Ramsey របស់Arsenal គឺជាកីឡាករចុងក្រោយដែលអាចនិយាយបានថាJuventusធ្វើរដ្ឋប្រហារដណ្តើមយកមកចុងក្រោយគេគិតមកទល់ពេលនេះ Juve ។Ramsey ធ្លាប់ជាកីឡាកររបស់ក្រុម Arsenal អស់រយៈពេលជាងមួយទសវត្សហើយគាត់បានឈ្នះពានរង្វាន់ចំនួន ៥ ជាមួយនឹងក្លឹប។ កីឡាករអន្តរជាតិវេលរូបនេះបង្ហាញខ្លួនបាន៣៥៧ ប្រកួតសម្រាប់ក្លឹបនិងស៊ុតបញ្ចូលទីបាន ៦១ គ្រាប់ប៉ុន្តែជារឿងគួរឱ្យភ្ញាក់ផ្អើលដែលក្រុមមិនបានផ្តល់កិច្ចសន្យាថ្មីសម្រាប់រូបគេ។

Ramsey នឹងចូលរួមជាមួយក្លឹប Juventus នៅរដូវក្តៅខាងមុខនេជាមួយនិងប្រាក់តម្លៃពលកម្មប្រមាណ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍។

៥.ខ្សែប្រយុទ្ធ

៥.១ Fernando Llrente

Fernando Llorente ជាកីឡាករម្នាក់ដែលធ្លាប់ឈ្នះការប្រកួត World Cup នៅចន្លោះឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៨ នៅក្នុងចំនោមកីឡាករទាំង១១នាក់នេះ។Llorente បានចូលរួមជាមួយក្រុម Juventus ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីចំណាយពេលប្រាំបួនឆ្នាំជាមួយនឹងក្លិប Athletic Bilbao រកបាន ១១៨ គ្រាប់ក្នុង ៣៣៣ ប្រកួត។

កីឡាករសញ្ជាតិអេស្ប៉ាញនេះចូលលេងបាន ៩២ ប្រកួតសម្រាប់ក្រុម Juventus និងស៊ុតបញ្ចូលទីបាន ២៧ គ្រាប់និង ឈ្នះពានមុនពេលចូលរួមជាមួយ Sevilla នៅក្នុងរដូវក្តៅឆ្នាំ ២០១៥វិញ។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia