បន្ទាប់ពីការបរាជ័យគួរអោយភ្ញាក់ផ្អើលរបស់ក្រុម Real Madrid លើគូប្រជែង Girona ក្នុងក្របខ័ណ្ឌ La Liga នោះកីឡាករ Sergio Ramos បានបន្ថែមកំណត់ត្រាសម្រាប់ក្របខណ្ឌលីកកំពូលរបស់អេស្បាញក្រោយពីត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញនៅនាទី៩០ មុនបញ្ចប់ការប្រកួតតង់ទី២។

ការលេងនៅទឹកដីរបស់ខ្លួនឯងនាកីឡាដ្ឋាន Estadio Santiago Bernabeu ខ្សែការពារកណ្តាលដ៏មានបទពិសោធន៏ Ramos សញ្ជាតិអេស្បាញ Ramos បានទទួលកាតលឿងចំនួនពីរដង ខណៈ Girona បានទទួលជ័យជម្នះ ២-១ ដោយ បញ្ចប់កំនត់ត្រាមិនដែលចាញ់ ៨ប្រកួតចុងក្រោយរបស់ក្រុម Real Madrid។ កាតលឿងដំបូងសម្រាប់ Ramos គឺធ្វើអោយដៃប៉ះបាល់ ខណៈកីឡាករ Christian Stuani របស់ក្រុម Girona ជាអ្នកស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ លើកទីពីរការបង្កកំហុសដោយទាត់បាល់(Overheadkick) ប៉ុន្តែបានប៉ះនិងផ្ទៃមុខ របស់កីឡាករ Pedro Alcala ធ្វើអោយអាជ្ញាកណ្តាលសម្រេចផ្តល់កាតលឿងជាលើកទី២ និងជាកាតក្រហមសម្រាប់ Ramos ត្រូវបានបណ្តេញចេញពីការប្រកួតលើកទី២០ និងច្រើនបំផុតសម្រាប់កំនត់ត្រាក្នុងនាមជាខ្សែការពារ។

ដូច្នេះមានន័យថាគិតជាមធ្យមភាគគឺ Ramos ទទួលបានកាតលឿងសរុបប្រមាណ ១៤៦សន្លឹកក្នុង ៤៥៤ប្រកួតសម្រាប់ ក្របខ័ណ្ឌ La Liga ដែលមានន័យថាជាមធ្យមគាត់ទទួលបានកាតក្រហម ១សន្លឹករៀងរាល់ ៣ប្រកួត។

កាតក្រហមចុងក្រោយនេះមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីខ្សែការពាររូបនេះត្រូវបានសើបអង្កេតនៅលើបញ្ហាជាមួយ UEFA សម្រាប់កាតលឿងដែលទទួលបានកំលុងពេលយកឈ្នះក្រុម Ajax។ Ramos បានសារភាពលើករណីនេះថា គាត់បានប្រព្រឹត្តកំហុសមួយដោយមានគោលបំណងក្នុងការទទួលបានការកក់ទុកកាតលឿងនៅក្នុងជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គ ១៦ក្រុមចុងក្រោយ។ បើទោះបីជារូបគេនឹងខកខានការប្រកួតក្នុងនាមជាម្ចាស់ផ្ទះការប្រកួតជើងទី២ ក៏ធានាថា Ramos នឹងអាចបង្ហាញខ្លួន សម្រាប់វគ្គ ១/៤ ផ្តាច់ព្រ័ត្រប្រសិនបើពួកគេអាចរក្សាបាននូវជ័យជម្នះ ២-១ របស់ពួកគេលើក្រុម Ajax របស់ហូឡង់បាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ goal
