Raphael Varance ដែលជាកីឡាករបស់ Real Madrid ហើយដែលទើបតែធ្លាក់ចេញពីពាន Copa del Rey ក្រោយចាញ់ការប្រកួតជើងទីពីរលទ្ធផល ៣-០ ដោយសារ Barcelona។

កីឡាកររូបនេះបានព្យាយាមទប់ស្កាត់បាល់ចាក់ចូលរបស់កីឡាករ Ousmane Dembele ដោយសំណាងមិនល្អប៉ះជើងខ្លួនឯងធ្វើឲ្យចូលទី ជួយ Barca នាំមុខ ២-០។ បន្ទាប់ពីការប្រកួត Varance បានបង្ហាញរូបភាពលើគណនី Instagram ពីរបួសជង្គង់ដាច់សាច់ជាច្រើនដុំ។
អំឡុងពេល Varance ព្យាយាមឈូសបាលចេញ ពេលនោះក៏មានវត្តមាន Luis Suarez និង Dani Carvajal ចូលទៅប្រជែងផងដែរ។ ទោះជាយ៉ាងមានរបួសតាំងពីនាទី៦០ជាងក្ដី តែ Varance បានព្យាយាមលេងរហូតចប់៩០នាទី មិនប្ដូរចេញ៕

ប្រភព: Marca
