Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • លោក Joachim Low: ពេលវេលាសម្រាប់ Boateng, Hummels និង Muller អស់ហើយ

    គ្រូបង្វឹកឈុតធំ Joachim Low របស់ក្រុមជម្រើសជាតិអាឡឺម៉ង់បានប្រាប់ថាកីឡាករ Jerome Boateng, Mats Hummels និង Thomas Muller(ពួកគេទាំងបីនាក់កំពុងលេងអោយក្រុម Bayern Munich)មិនស្ថិតនៅក្នុងបញ្ជីឈ្មោះសម្រាប់កាតព្វកិច្ចការប្រកួតអោយក្រុមជម្រើសជាតិឥន្រ្ទីយ៏ដែកទៀតឡើយ។

    Boateng និង Hummels មានវ័យ ៣០ឆ្នាំ ខណៈ Muller ២៩ឆ្នាំ ក្រោយពេលពួកគេទាំងបីនាក់បានបង្ហាញខ្លួនអោយ ក្រុម Bayern Munich ២៤៦ប្រកួតកន្លងមក និងជាសមាជិកដែលបានជួយអាល្លឺម៉ង់ឈ្នះ World Cup ២០១៤។ ផ្ទុយទៅវិញអាល្លឺម៉ង់បានរងនូវការខកចិត្តក្រោយចាកចេញពីក្រុមមួយនៅ World Cup ឆ្នាំ២០១៨ មុនពេលត្រូវហាលអាវពីកម្មវិធីក្របខណ្ឌ Nation League ក្រោមថ្វីជើងហូឡង់។

    យោងគេហទំព័រ BBC បានដកស្រង់សម្តីលោក Low ថា:

    “ឆ្នាំ២០១៩ គឺជាឆ្នាំនៃការចាប់ផ្តើមថ្មីសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់។”

    លោកបានបន្ថែមថា:

    “យើងចង់ឱ្យក្រុមនេះមានមុខថ្មី ហើយខ្ញុំជឿជាក់ថានេះ គឺជាជំហានត្រឹមត្រូវ។ កីឡាករវ័យក្មេងនឹងមានកន្លែងដែលពួកគេត្រូវការដើម្បីអភិវឌ្ឍយ៉ាងពេញលេញហើយឥឡូវនេះពួកគេត្រូវទទួលខុសត្រូវដើម្បីជួយជាតិ។”

    Boateng, Hummels និង Muller បានបង្ហាញខ្លួនក្នុងការប្រកួតអោយល្លឺម៉ង់ចុងក្រោយក្នុងជំនួប ការបរាជ័យក្នុងលទ្ធផល ៣-0 នៅក្នុងប្រទេសហូឡង់នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ bbc

  • អត្ថបទទាក់ទង