​​​ ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich បានផ្តួលក្រុមប្រជែងពាន Borussia Dortmund រហូត៥គ្រាប់ ដើម្បីកាន់កាប់កំពូលតារាងនៃក្របខ័ណ្ឌ Bundesliga​សប្តាហ៏ទី២៨ ខណៈការប្រកួត នៅសល់៦ដងទៀតនិងត្រូវបញ្ចប់រដូវកាល។

ក្រុម Dortmund បានបាត់បង់ឪកាសឈរកំពូលតារាងជាមួយការនាំមុខ២ ពិន្ទុក្រោយរងបរាជ័យយ៉ាងអាម៉ាស់នៅក្នុង សប្តាហ៏ ទី២៨នេះ ។ គ្រាប់បាល់ទាំង៥គ្រាប់របស់កីឡាករ Robert Lewandowski, Mats Hummels, Serge Gnabry និង Javi Martinez បានធ្វើឱ្យ Bayern ទទួលបាន ៤-0 នៅតង់ទី ១ បានជួយអោយក្រុមម្ចាស់ផ្ទះនាំមុខភ្ញៀវរហូតដល់ទៅ៤គ្រាប់មុនពេល​​ Lewandowski បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៨៩ ។ បញ្ចប់ការប្រកួតBayern Munich ៥:0Dortmund ។

ក្រុម Bayern កំពុងសំលឹងឃើញការលើកពាន Bundesliga ជាលើកទី ៧ ជាប់ៗគ្នា ខណៈខ្សែប្រយុទ្ធ Lewandowski បានក្លាយជាកីឡាករដែលមានល្បឿនលឿនបំផុតទី ២ ក្នុងការស៊ុតបញ្ចូលទីគ្រាប់ទី ២០០ ក្រោយប្រកួតបាន២៨៤ប្រកួតនៅក្របខណ្ឌBundeslia។ ក្រុមរបស់លោក Niko Kovac ក៏សង្ឃឹមខ្ពស់ក្នុងការឈ្នះពាន រង្វាន់ GermanCup ផងដែរក្រោយផ្តួលក្រុមមកពីលំដាប់ទី៣គឺ Heidenheim ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ទី២របស់អាឡឺម៉ង់មួយនេះ។

Status:ការប្រកួតសល់តែ៦ដងទៀតនិងបញ្ចប់រដូវកាលប៉ុន្តែអ្វីៗមិនទៀង ខណៈ Bayern Munich ទើបមានគម្លាត១ពិន្ទុប៉ុណ្ណោះ ពីក្រុម Dormund៕