ខ្សែបម្រើស្លាប Gerard Deulofeu បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយឲ្យក្រុម Watford បំពេញការវាយបកតាមពីក្រោយគ្រាប់បាល់២គ្រាប់ ដើម្បីផ្តួលក្រុម Wolverhampton Wanderers ៣-២ បន្ទាប់ពីនាទីបន្ថែម១៥នាទី២ដង ក្នុងការប្រកួតពាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

ស្របពេលដែលនៅសល់ រយៈពេល១១នាទីចុងក្រោយ ក្រុម Wolves ហាក់ដូចជាស្ថិតលើផ្លូវឆ្ពោះទៅកាន់ការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៦០ទៅហើយ ខណៈដែលពួកគេបាននាំមុខតាមរយៈគ្រាប់បាល់ពីសំណាក់កីឡាករ Matt Doherty និង Raul Jimenez។
Deulofeu ដែលមិនបានបង្ហាញសក្តានុពលដ៏ខ្លាំងរបស់គេនៅឯក្លិបនោះ Barcelona, Everton និង AC Milan នោះ ត្រូវបានដាក់ឲ្យចូលលេងដើម្បីសង្គ្រោះក្រុម Watford បន្ទាប់ពីគ្រាប់បាល់២គ្រាប់នោះ និងបានបំពេញតួនាទីយ៉ាងល្អ។

ក្រុម Watford បានវាយបកវិញ ក្រោយពីគ្រាប់បាល់ប៉េណាល់ទី និងបានគ្រប់គ្រងស្ថានភាពភ្លាមៗ នៅនាទីបន្ថែម១៥នាទី២ដង។ សន្ទុះនៃភាពខ្លាំងផ្សេងៗបានធ្លាក់ទៅក្រុម Watford ហើយពួកគេបានរកគ្រាប់បាល់នាំមុខមុន នៅនាទី ទី១០៤ មុននឹងបន្តគ្រប់គ្រង ដើម្បីបំពេញជ័យជម្នះរបស់ពួកគេតែម្តង៕
ប្រភព័ត៌មាន៖ BBC
