តារាឆ្នើម Eden Hazard ដែលត្រៀមខ្លួននឹងចាកចេញពិក្លឹបរបស់ខ្លួនឆាប់ៗនេះបានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ជួយឲ្យក្រុមតោខៀវ Chelsea យលឈ្នះលើញញួរធំ West Ham ២ទល់០ ធ្វើឲ្យក្រុមតោខៀវ វ៉ា Tottenham Hotspur និងកាំភ្លេងធំ Arsenal ឡើងទៅឈរលេខ៣ ក្នុងតារាងក្របខណ្ឌ័ Premier League​ នៅក្នុងទឹកដី​ Stamford Bridge កាលពីយប់មុិញនេះ។

កីឡាករខ្សែបម្រើ​ជម្រើសជាតិសញ្ជាតិបែលហ្សិក Hazard ដែលកំពុងមានសារព័ត៌មានជាច្រើន ចុះផ្សាយថា នឹងផ្ទេរទៅអធិរាជសរ Real Madrid ក្នុងពេលឆាប់ៗនេះ បានស៊ុតគ្រាប់ទី១ នៅនាទី២៤ មុនរកបានគ្រាប់ទី២ នៅចុងម៉ោងនាទី៩០​ ដែលក្នុងនោះដែលកីឡាករទាំងពីរក្រុមត្រូវទទួលកាត់លឿង៣នាក់មានដូចជា: Angelo Ogbonna នាទី១១(West Ham), Cesar Azpilicueta នាទី៨២ & នាទី៨៤ Kepaa Arrizabalaga (Chelsea)។ ការបង្ហាញទម្រង់លេងដ៏ល្អនេះ អាចនឹងធ្វើឲ្យ Real Madrid កាន់តែចាប់អារម្មណ៍កីឡាករជម្រើសជាតិបែលហ្សិករូបនេះថែមទៀត។

ក្រុមម្ចាស់ផ្ទះ Chelsea ដែលឈរលេខរាងទី៣មក្រោម Manchester City ១លេខនៅតែអាចមានឱកាសលេង UEFA Champions League នៅរដូវកាលក្រោយ បើសិនពួកគេឈ្នះពាន UEFA Europa League មាន៣ពិន្ទុពីលើក្រុមលេខ៥ Arsenal ដែលនៅសល់១ប្រកួតក្នុងដៃ នឹងក្រុមកំពូលតារាងហង្សក្រហម Liverpool បន្ទាប់ពីពួកគេឈ្នះ ៣ប្រកួតជាប់ៗគ្នាក្នុងលីគ៕