លោក Jose Mourinho បានក្រើនរំលឹកក្រុម Liverpool និង Manchester City នៅមុនការប្រកួតវគ្គ(៨ក្រុមចុងក្រោយ)ពានរង្វាន់ Champions League របស់ពួកគេខណៈ Liverpool នឹងត្រូវជួបជាមួយក្រុម Porto ស្របពេលក្រុម Man.City នឹងជួបជាមួយក្រុមនៅលីកកំពូល Premier League ដូចគ្នាគឺ Tottenham។

សម្រាប់ Liverpool ធ្លាប់មានប្រវត្តិផ្តួល Porto ៥-0 កាលពានកំពូលទ្វីបអឺរ៉ុបនេះ នៅរដូវកាលមុន ហើយពួកគេក៏នឹងត្រូវបើកទ្វារកីឡាដ្ឋានដើម្បីទទួលស្វាគមន៍ក្រុមមកពីព័រទុយហ្គាល់ដដែលនេះនៅទឹកដី Anfield នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធសម្រាប់ការប្រកួតជើងទី១ នេះផងដែរ។

នៅរាត្រីដដែលនោះក្រុមម្ចាស់ជើងឯក Premier League Manchester City ក៏នឹងត្រូវធ្វើដំណើរទៅភាគខាងជើងទីក្រុងឡុងដើម្បីប្រឈមនឹង Spurs។ Liverpool និង Manchester City នឹងត្រូវរំពឹងថានឹងមានការរីកចម្រើនក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែលោក Mourinho រំពឹងថាក្រុម Tottenham និង Porto ក៏នឹងមានការនិយាយនៅក្នុងការប្រកួតនេះផងដែរ។

សម្រាប់ជំនួបរវាង Man.City និង Spurs អតីតអ្នកចាត់ការក្រុម Manchester United បានប្រាប់ RT ថា: ជាការពិតណាស់ Man.City គឺជាក្រុមមានប្រៀប។ ប៉ុន្តែយប់នេះជាលើកដំបូងក្នុងក្របខ័ណ្ឌ Champions League នៅកីឡាដ្ឋានថ្មីរបស់ Tottenham ខ្ញុំជឿថាវានឹងក្លាយជាកម្លាំងជំរុញបន្ថែមសម្រាប់លើកទឹកចិត្តកីឡាករក្រុម Spurs ទាំងមូលក្រោយពេលផ្តួល Crystal Palace ក្នុងថ្ងៃបើកសម្ពោធកីឡាកដ្ឋានថ្មីនោះ។

អតីតគ្រូបង្វឹកដែលត្រូវក្រុម Man.United ដែលត្រូវបានបញ្ចប់តួនាទីកាលពីខែធ្នូលោក Mourinho ក៏បានព្យាករណ៏ទុកផងដែរថា: Porto ក៏នឹងអាចបង្កបញ្ហាដល់ Liverpool ហើយអ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់មានជំនឿថា Liverpool នឹងមិនងាយផ្តួល Porto ច្រើនដូចលទ្ធផល ៥-0 ដូចដែលពួកគេបានធ្វើកាលពីឆ្នាំមុននោះទេ។ ប៉ុន្តែយ៉ាងណាមិញពួកគេនិងឈ្នះក្នុងការប្រកួតនេះ។ សម្រាប់ Porto វិញពួកគេអាចនិងធ្វើការវាយបកសម្រាប់ការប្រកួតជើងទី២ ដូចដែលក្រុមបានទម្លាក់ Roma នៅវគ្គ ១៦ក្រុមចុងក្រោយដូច្នេះដែរ។

ប្រភព៖ metro