លោក Alan Shearer បានសម្តែងមតិយល់ឃើញថាខ្សែប្រយុទ្ធ Lionel Messi និងជួយក្រុម Barcelona ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League រដូវកាលនេះ។ ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Barca និងត្រូវជួបប្រកួតជាមួយក្រុម Manchester United ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្រោយផ្តួលជើងខ្លាំងបារាំង Lyon ៥-១ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។

សម្រាប់ក្រុម Man Utd បានបង្ហាញទម្រង់លេង គួរឱ្យកត់សម្គាល់នៅទីក្រុងប៉ារីសកាលពីខែមុនដើម្បីវាយបកផ្តួល PSG បានវិញ។ ប៉ុន្តែលោក Shearer យល់ថាក្រុមរបស់លោក Ole Gunnar Solskjaer មិនអាចឆ្លងផុតវគ្គសំខាន់នេះបានទេ។ អតីតខ្សែប្រយុទ្ធជើងចាស់អង់គ្លេសរូបនេះរំពឹងថាក្រុម Barcelona នឹងលើកពានកំពូលទ្វីបអឺរ៉ុបនេះជាលើកទី៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

អតីតខ្សែប្រយុទ្ធ Blackburn Rover និង Newcastle United រូបនេះបានប្រាប់គេហទំព័រ The Sun ថាៈ អ្នកអាចនិងស្រម៉ៃថា Juve និងជួបជាមួយនឹង Barca វគ្គផ្តាច់ព្រ័ត្រ Champion League នេះជាមួយវត្តមានកីឡាករបាល់ទាត់ដ៏អស្ចារ្យពីររូបគឹ Ronaldo និង Messi ដែលយើងធ្លាប់បានឃើញហើយនឹងក្លាយជាកីឡាករដឹកនាំក្រុមលេងម្តងទៀត។ ក្រុមម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League គឺ Manchester City ត្រូវប្រឈមនិង Tottenham ប៉ុន្តែខ្ញុំយល់ថាពួកគេអាចលើកពាន Premier League និង FA Cup ប៉ុណ្ណោះ។ ទោះបីជា Man.City ផ្តួល Spurs បានខ្ញុំគិតថាក្រុមនឹងប្រឈមមុខច្រើននៅក្របខ័ណ្ឌ Champions League ជាពិសេស ជាមួយក្រុមខ្លាំងដូចជា Barcelona ដែលមានវត្តមាន Lionel Messi។

សម្រាប់លោក Guardiola គ្រូបង្វឹក Man.City ក៏ធ្លាប់បានប្រាប់អោយដឹងបន្ទាប់ពី កក់កន្លែងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ថាគ្មាននរណាដឹងថាលទ្ធផលខាងមុខនិងទៅជាយ៉ាងណាស្របពេលក្រុមកំពុងតែសម្លឹងរកឪកាសលើកពាន ៤ក្នុងរដូវកាលនេះ ប៉ុន្តែអ្វីដែលទៅរួចរឺមិនរួចគឺរង់ចាំមើលបន្តទៀត។

ប្រភព៖ metro
លោក Alain Sherer ថា: Barcelona អាចលើកពាន Champion League រដូវកាលនេះ
អត្ថបទទាក់ទង
