លោក Unai Emery អ្នកចាត់ការទូទៅក្រុម Arsenal បានស្នើអោយគណកម្មាធិការហិរញ្ញវត្តុ ត្រៀមអនុម័ត្រថវិកាដើម្បីចុះហត្ថលេខានាំយកខ្សែបំម្រើ James Maddison របស់ Leicester ជំនួស Aaron Ramsey ដែលត្រៀមផ្ទេរដោយគ្មានតម្លៃខ្លួនទៅក្រុមម្ចាស់ជើងឯក SerieA នៅរដូវកាលក្រោយ ។ កីឡាករអន្តរជាតិអង់គ្លេស Maddison បានចូលរួមជាមួយ ក្រុមកញ្ជ្រោងខៀវ ក្នុងកិច្ចព្រមព្រៀងតម្លៃ ២០ លានផោនពីក្លឹប Norwich City កាលពីរដូវកាលមុនប៉ុន្តែបានបង្ហាញទម្រង់លេងរដូវកាលដំបូង ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងក្របខ័ណ្ឌ Premier League ។

កីឡាករវ័យ ២២ ឆ្នាំរូបនេះរកគ្រាប់បាល់បាន ៧គ្រាប់និងបានស៊ុតបាល់បញ្ចូលទីចំនួន ៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ប្រកួតមកទល់ពេលនេះ ខណៈដែលរូបគេត្រូវបានផ្តល់ឪកាសបង្ហាញសមត្ថភាពក្នុងក្រុមជម្រើសជាតិអង់គ្លេសកាលពីខែតុលាឆ្នាំមុន។ សម្រាប់កីឡាករអន្តរជាតិវេល Ramsey និងត្រៀមផ្លាស់ទៅចូលរួមជាមួយក្រុម Juventus ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ។

មានការយល់ឃើញដូច្នេះដែរសម្រាប់ខ្សែប្រយុទ្ធ Tony Cascarino អតីតកីឡាករ Chelsea, Celtic និង Marseille បានប្រាប់កាសែត The Times ថាៈ ខ្ញុំជឿជាក់និងយល់ឃើញថាខ្សែបម្រើ Maddison គឺជាបេក្ខភាពខ្សែបម្រើស្តាំដែលសក្តិសមនិងជំនួសតួនាទីRamsey នៅកីឡាដ្ឋានEmirate Stadium របស់ក្រុមកាំភ្លើងធំ Arsenal បំផុត ។

ប្រភព៖ Metro
លោក Unai Emery គ្រូបង្វឹក Arsenal រកឃើញបេក្ខភាពខ្សែបម្រើស្តាំដើម្បីមកជំនួស Aaron Ramsey ហើយ
អត្ថបទទាក់ទង
