ក្រុមតោខៀវ Chelsea បានធ្វើការហ្វឹកហាត់រួមគ្នានៅជំរំហ្វឹកហាត់ Cobham មុនហោះហើរទៅកាន់សាធារណរដ្ឋឆេកជួបជាមួយក្រុមម្ចាស់ផ្ទះ Slavia Prague ជើងទីមួយវគ្គ 8ក្រុមចុងក្រោយ UEFA Champions League។

ក្រុមរបស់លោក Mauricio Sarri បច្ចុប្បន្នកំពុងឈរលេខ៣ នៅ Premier League ខណៈដែលត្រូវបានគេគិតថា ជាក្រុមមានប្រៀបមុនការប្រកួតរាត្រីនេះ។ Slavia Prague ជាក្រុមដែលធ្លាក់ពីការប្រកួតជំរុះជុំចុងក្រោយ Champions League ក្រោមថ្វីជើង Dynamo Kiev ខណៈ Dynamo Kiev ជាក្រុមដែលធ្លាក់ពីវគ្គ ១៦ក្រុម Europa League នេះក្រោមថ្វីជើង Chelsea សរុបទាំង ២ជើង ៨-០។ Chelsea កំពុងមានតំបន់ប្រយុទ្ធល្អដោយខ្សែប្រយុទ្ធទាំងពីររូប Olivier Giroud និង Eden Hazard កំពុង In-Form បន្ទាប់ពីស៊ុតបញ្ចូលទី បន្ទាប់ពីអ្នកទាំង២ រកគ្រាប់បាល់បាន 2ប្រកួតចុងក្រោយឲ្យ Chelsea។

ក្រុមទាំង២ នឹងជួបគ្នាលើកដំបូងក្នុងការប្រកួតពានផ្លូវការបែបនេះ។ កំណត់ត្រាកន្លងទៅរបស់ក្រុមឆេកជាមួយ អង់គ្លេសមិនជោគជ័យឡើយ ពោលគឺឆេកឈ្នះតែមួយប្រកួតគត់ក្នុងចំណោម 9ប្រកួតចុងក្រោយ ពោលគឺឈ្នះ១ ស្មើ២ និងចាញ់៦៕

Chelsea នឹងត្រូវជួបក្រុម Slavia Prague រាត្រីនេះជើងទី១ វគ្គ ៨ក្រុមចុងក្រោយ
អត្ថបទទាក់ទង
