លោក Tim Howard សង្ឃឹមថាក្រុម Manchester City នឹងឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League រដូវកាលនេះជាជាងក្រុមហង្សក្រហម Liverpool ដោយហេតុផលថា អតីតអ្នកចាំទីរបស់ក្លឹប Manchester United និង Everton មិនចង់ឃើញក្រុមហង្សក្រហមលើកពានលីកកំពូលជាលើកដំបូងកំលុងពេលរូបលោកនៅមានជីវិតឡើយ។

ក្រុមហង្សក្រហម Liverpool ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League គឺជារឿងមួយដ៏អាក្រក់បំផុតសម្រាប់អតីតកីឡាករនិងជាអ្នកគាំទ្រនៃបិសាចក្រហមបច្ចុប្បន្នគឺកំពុងលេងអោយក្រុម Colorado Rapids បច្ចុប្បន្នដែលបានចំណាយពេលប្រាំបួនឆ្នាំលេងនៅក្របខណ្ឌ Premier League ប្រជែងជាមួយក្លឹប Liverpool តំណាងអោយកីឡាករក្លឹប២ផ្សេងគ្នាគឺ Man.United និង Liverpool។

ការទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយរបស់ក្រុម Man City លើ Burnley កាលពីចុងសប្តាហ៍មុនបានធ្វើឱ្យក្រុមការពារតំណែងជើងឯកវិលមកឈរនៅ កំពូលតារាងនាំមុខក្រុមប្រជែងលីក លីវើភូលត្រឹមតែ១ពិន្ទុគត់គិតត្រឹមសប្តាហ៏ទី៣៦ ខណៈពេលយុទ្ធនាការរដូវកាលនេះដំណើរការនៅសល់ពីរប្រកួតទៀតនិងបញ្ចប់រដូវកាលហើយ។ថ្លែងទៅកាន់ទូរទស្សន៍ CNN កីឡាករវ័យ ៤០ ឆ្នាំសញ្ជាតិអាមេរិក រូបនេះបាននិយាយថា :ខ្ញុំសង្ឃឹមថាក្រុម Liverpool មិនដែលឈ្នះពានរង្វាន់ខណៈពេលដែលខ្ញុំនៅតែដកដង្ហើម។

សម្រាប់ក្រុម Man.United ដែល Howard ធ្លាប់លេងនិងនៅតែគាំទ្រក្នុងចិត្តបច្ចុប្បន្នកំពុងតែខិតខំប្រជែងយកតំណែងក្រុមកំពូលទាំង៤(Top៤) ដើម្បីមានឪកាសលេងនៅក្របខណ្ ឌChampion League រដូវកាលថ្មី។ក្រុមមេឃខៀវ Man.City របស់លោក Pep Guardiola អាចរក្សាតំណែងជើងឯកបានប្រសិនជាពួកគេផ្តួល Leicester និង Brighton និងបង្អាក់ដំណើរមហិច្ឆតាចង់ឈ្នះពានជាលើកដំបូងរបស់ក្រុមលោក Jurgen Klopp ក្នុងរយៈពេល ២៩ ឆ្នាំ។