Manchester United ចាប់ផ្តើមមានការធុញទ្រាន់នឹងការចរចារលើការបន្តកិច្ចសន្យាជាមួយអ្នកចាំទី David De Gea ។ កិច្ចសន្យាដែលមានសុពលភាពស្រាប់របស់អ្នកចាំទីសញ្ជាតិអេស្ប៉ាញត្រូវបញ្ចប់នៅឆ្នាំ ២០២០ ស្របពេលសាមីខ្លួនបាន បដិសេធនៅរាល់ការផ្តល់ជូនសំណើររហូតមកដល់ពេលនេះ។

ជាមួយនឹងការធ្លាក់ទម្រង់លេងនៅប៉ុន្មានប្រកួតចុងក្រោយរបស់ De Gea ក្រុម Man United មិនបានបំពេញតាមការទាមទារប្រាក់ខែរបស់គាត់ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយការសំរេចផ្តល់ប្រាក់ពលកម្មដល់ខ្សែបម្រើ Alexis Sanchez នៅទឹកប្រាក់ប្រមាណ ៤00,000ផោន/សប្តាហ៏ ធ្វើអោយអតីតអ្នកចាំទីក្រុមAt.Madridមិនមានអារម្មណ៏ សប្បាយចិត្តទេ។

យោងគេហទំព័រ Daily Star បានអោយដឹងថា ក្រុម PSG ត្រៀមខ្លួនរួចរាល់ហើយក្នុងការដេញ De Gea ហើយម្ចាស់ជើងឯក Ligue១ មានឆន្ទៈគ្រប់គ្រាន់ក្នុងការផ្តល់នៅផលប្រយោជន៏ឱ្យរូបគេច្រើនជាង Man. United និងធានា បាននូវកៅអីសម្រាប់ការប្រកួត ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយផ្ទុយពីក្រុម Man United ដែល កំពុងជួបភាពមិនច្បាស់លាស់និងឈរនៅចំណាត់ថ្នាក់លេខ៦មានគម្លាត៣ពិន្ទុពីក្រុមលេខរៀងទី៤Chelsea ស្រប ពេល រដូវកាលប្រកួតក្របខណ្ឌPremier League នៅសល់២ប្រកួតទៀតប៉ុណ្ណោះ។

Man.United អស់ភាពអត់ធ្មត់លើការបន្តកិច្ចសន្យាថ្មីជាមួយ David de Gea
អត្ថបទទាក់ទង
