ទោះបី Cristiano Ronaldo មិនអាចសម្រេចបាននៅលទ្ធផលមានលក្ខណៈស្តង់ដារដែលក្រុមនិងសាមីខ្លួនបាន រំពឹងទុកពីការប្រកួតពេញមួយរដូវកាលក៏ដោយក៏ប៉ុន្តែខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះនៅតែ អាចបំបែកឯតទគ្គកម្មមួយចំនួន។

កីឡាករអន្តរជាតិព័រទុយហ្កាល់ Ronaldo មានវ័យ៣៣ឆ្នាំរូបនេះបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីអោយក្រុមម្ចាស់ជើងឯក SerieA Juventus ស្មើគ្នាជាមួយក្រុម Torino ក្នុងការប្រកួតកាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ គ្រាប់បាល់បញ្ចូលទីដោយការតែតនោះគឺជាគ្រាប់បាល់ទី ៦០១ និងនាំមុខ កីឡាករគូប្រជែង Lionel Messi ដែលមានចំនួនគ្រាប់បាល់ ៦០០គ្រាប់។ អ្វីដែលគួរចាប់អារម្មណ៏នោះគឺការប្រើក្បាលសម្រាប់តែតបញ្ចូលទីរបស់ Ronaldo គឺជាគ្រាប់បាល់ដែលជាកំនត់ត្រាទី១០០ហើយ។

គ្រាប់បាល់បញ្ចូលទីនៅនាទីទី៨៤ដែលជាការវាយបកតាមស្មើរបស់ក្រុមមានមូលដ្ឋាននៅទីក្រុង Turin គឺល្មមគ្រប់គ្រាន់ សម្រាប់ក្រុម Bianconeri ដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A (២០១៨-២០១៩)រួចទៅហើយនោះ។

ទោះបីជា Ronaldo មិនបានសម្រេចក្តីសុបិន្តក្នុងការឈ្នះពាន Champion League ជាមួយក្លឹប៣ក្របខណ្ឌផ្សងគ្នានិងប្រជែងពានបាល់មាសជាមួយ Messi នៅរដូវកាលនេះក៏រូបគេបានបង្ហាញនៅភាពជោគជ័យមួយក្រោយោ ស៊ុតបញ្ចូលទីបាន ២៨ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុម(Assist) រហូតដល់ទៅ១៣ដងផងដែរ។
ទៀត! Ronaldo បង្កើតកំណត់ត្រាថ្មីមួយក្រោយជួយ Juventus តាមស្មើ Torino
អត្ថបទទាក់ទង
