អីតាលី៖ ខ្សែការពារកណ្តាលក្លឹប Inter Milan កីឡាករ Milan Skriniar បានឆ្លើយនិងសំណួរចោតសួរថា ខ្សែការពារឆ្នើមរូបណាដែលពិបាកក្នុងការលេងប្រឈមមួយទល់និងមួយបំផុតនៅលីកកំពូលអឺរ៉ុបនោះ? មិនបង្អង់យូរកីឡាករស្លូវើនៀវ័យ២៥ឆ្នាំរូបនេះ បានឆ្លើយតបវិញថាៈ ខ្សែការពារដែលពិបាក និង មានភាពតស៊ូស្វិតស្វាញក្នុងការលេងតតាំងគ្នាខ្លាំងបំផុតក្នុងកាលៈទេសៈមួយទល់និងមួយនោះគឺ Sergio Ramos របស់ក្រុម Real Madrid នេះតែម្តង។

Skriniar បន្តថាៈ គាត់តែងតែប្រើប្រាស់ការការពារ និងរារាំងដោយប្រើ ជើងពីរទល់នឹងមួយ ជាមួយ Ramos តែពេលខ្លះគាត់ក៏ត្រូវប្រឈមជាមួយកីឡាករខ្សែការពារមួយរូបទៀតគឺ Marcelo ដែលតែងតែឆ្មក់ឡើងមកវាយលុកនៅតំបន់បម្រើ-ប្រយុទ្ធហាក់បីដូចជាមិនគិតថាគូបដិបក្សមិនមាន ខ្សែការពារដូច្នេះដែរ ។
ទោះយ៉ាងណា Skrinar បានកោតសរសើរកីឡាករអន្តរជាតិអេស្បាញ Ramos ទោះបីជាក្នុងនាមខ្សែការពារតែបានរកគ្រាប់បាល់អោយក្រុមជារឿយៗ និងបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្លឹបអធិរាជសឈ្នះពាន La Liga លើកទី ៣៤កាលពីពេលថ្មីៗនេះ៕
ប្រភពព័ត៍មាន៖ Tribuna
