បរទេស៖ ក្រុម Paris St-Germain ត្រូវបានរងពិន័យជាប្រាក់ចំនួន ៣០,០០០ អឺរ៉ូ (២៧,០០០ ផោន) ដោយគណកម្មាធិការរៀបចំបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា (UEFA) សម្រាប់ការបង្ហាញចេតនាពន្យាពេល មានន័យថាចាប់ផ្តើមបន្តការប្រកួតយឺតកំលុងពេលផ្តួល Atalanta នៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។

គ្រូបង្វឹកថូម៉ាស Tuchel និងក្លឹបក៏ត្រូវបានរងការព្រមានផងដែរបន្ទាប់ពី PSG បានយឺតក្នុងកំលុងការ ប្រកួតនៅតង់ទីពីរ។ ម្ចាស់ជើងឯក Ligue-១បារាំងបានធ្វើការវាយបកតាមពីក្រោយ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងការប្រកួតអស់រយៈពេល ២៥ ឆ្នាំ។ PSG ត្រូវប្រឈមនឹងក្រុម RB Leipzig ដែលបានបំបាក់ Atletico Madrid ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារដើម្បីដណ្តើម កៅអីទៅវគ្គផ្តាច់ព្រ័ត្រ។

Sevilla ក៏ត្រូវបានពិន័យផងដែរបន្ទាប់ពីជ័យជម្នះវគ្គ ៨ ក្រុមចុងក្រោយ Europa League របស់ពួកគេ លើ ក្រុម Wolves កាលពីថ្ងៃអង្គារកន្លងទៅដូចគ្នាផងដែរ៕
ប្រភពព័ត៍មាន៖ BBC
