បរទេស៖ Freddie Ljungberg ជំនួយការគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានសម្រេចចិត្តចាកចេញពីក្លឹបដើម្បី ស្វែងរកឱកាសដឹកនាំក្លឹបសាជាថ្មី ។ ។ បុរសជនជាតិស៊ុយអ៊ែតវ័យ ៤៣ ឆ្នាំរូប​នេះបានទទួល​ខុស​ត្រូវដឹកនាំក្លឹបជាបណ្តោះអាសន្នក្រោយពីក្លឹបបញ្ចប់តំណែងគ្រូបង្វឹក Unai Emery ក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ និងបានបន្តនៅជួយក្រុមក្នុងនាមជំនួយការគ្រូបង្វឹកមុនពេល តែងតាំងលោក Mikel Arteta ជាផ្លូវការណ៏។

Freddie Ljungberg leaves Arsenal to 'pursue new opportunities' as ...

Ljungberg ធ្លាប់បង្វឹកកីឡាករអាយុក្រោម ១៥ និង ២៣ ឆ្នាំរបស់ Arsenal  បាននិយាយថា​ការចាក​ចេញ​​នេះដើម្បីបង្កើនបទពិសោធន៍ផ្នែក​ដឹកនាំបស់ខ្លួន។ ក្នុងនាមអតីតខ្សែបម្រើ Arsenal  កន្លងមក ​Ljungberg បានបង្ហាញខ្លួន ៣២៦ ប្រកួត​អោយ Arsenal និងបានរួមចំណែកជួយក្លឹបឈ្នះពាន Premier League នៅរដូវកាល  ២០០៣-២០០៤ ផងដែរ។

Arsenal legend Freddie Ljungberg leaves club to pursue own ...

Ljungberg បានបញ្ជាក់ប្រាប់យ៉ាងខ្លីថាៈ ខ្ញុំបានចូលរួមជាមួយក្លិបនេះតាំងពីឆ្នាំ ១៩៩៨ ហើយខ្ញុំសូម​អរគុណ​ឱកាសទាំងអស់ដែលពួកគេបានផ្តល់ឱ្យខ្ញុំទាំងក្នុងនាមជាកីឡាករនិងជាគ្រូបង្វឹក៕

ប្រភពព័ត៍មាន៖ BBC