បរGabriel Magalhãesទេស៖ ខ្សែ​ការ​ពារ​​កណ្តាល Gabriel Magalhães របស់​ក្លិប Lille បាន​យល់ព្រម​ចូលរួម​ជាមួយ​នឹងក្លិប Arsenal ហើយ​និង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ឡុងដ៍ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បំពេញ​ការ​ផ្ទេរមួយ​ដែលមាន​តម្លៃខ្លួន​ដល់​ទៅ​៣០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៣៥,៤​លាន​​ដុល្លារ​អាមេរិក)​។

Gabriel Magalhaes completes Arsenal medical

ក្លិប Arsenal ពោរពេញ​ដោយ​ការ​ជឿជាក់​ក្នុង​ការ​​នាំ​យក Gabriel ក្រោយពី​ក្លិប​របស់​ក្រប​ខ័ណ្ឌ Ligue 1 បាន​​ទទួល​យក​សំណើ​ដេញថ្លៃ​របស់​ខ្លួន កាលពីសប្តាហ៍​មុន​។ ក្លិប​ជាច្រើន​ផ្សេង​ទៀត ក៏​ចង់​បាន​ខ្សែ​ការ​ពារ​ដ៏ឆ្នើម​រូបនេះ​ផងដែរ ខណៈ​ដែល​ក្លិប Napoli កំពុង​តែ​បង្ហាញពី​​ការ​​​ចាប់​អារម្មណ៍​របស់​ខ្លួន ស្រប​ពេល​ដែលក្លិប Manchester United និង Manchester City បាន​ឃ្លាំ​មើល​ស្ថាន​ភាព​នៃ​ការ​ផ្ទេរ​នេះ​។ ប៉ុន្តែ ការ​ពិភាក្សា​នានា​កាលពីថ្ងៃ​សៅរ៍ បាន​ឈាន​ដល់​ចំណុច​កាត់​សេចក្តី ហើយ Gabriel នឹង​យល់​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៥​ឆ្នាំ នៅ​ដើមសប្តាហ៍នេះ​។ នេះ​គឺ​ជា​ការ​ទិញ​ចូល​កីឡាករថ្មី​ជាលើក​ទី​២​របស់​ក្លិប Arsenal ពី​ក្លិប Lilleក្នុង​រយៈពេល​២​រដូវ​កាល​ជាប់​ៗ​គ្នា ដោយកាលពី​ឆ្នាំមុន ក្លិប​កាំភ្លើង​ធំមួយនេះ បាន​នាំ​យក​ខ្សែ​ប្រយុទ្ធ Nicolas Pépé ក្នុង​តម្លៃ​ខ្លួន​៧២​លាន​ផោន​ (ស្មើ​នឹង​៩៤​លាន​ដុល្លារ​អាមេរិក)​។

Lille president opens door for Gabriel Magalhaes transfer amid ...

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Gabriel គឺ​ជា​ខ្សែ​ការ​ពារ​វ័យ​២២​ឆ្នាំ ដែល​បានចូលរួម​ជាមួយនឹងក្លិប Lille ពីក្លិប​ប្រេស៊ីល Avai ក្នុង​ឆ្នាំ​២០១៧​។ ក្រោយពី​ចំណាយ​ពេលក្នុងនាម​ជាកីឡាករ​កម្ចី​នៅក្លិប Troyes និង Dinamo Zagreb រូប​គេ​បាន​ជួប​រដូវ​កាល​ដ៏​រីក​រាយ​​ក្នុងឆ្នាំ​២០១៩-២០២០ បើ​ទោះ​បី​​ត្រូវ​បាន​លុប​ចោល​មុន​បញ្ចប់​ការ​ប្រកួត ដោយ​សារ​តែ​វីរុស​កូវីដ-១៩ ក៏ដោយ​៕

ប្រភព​ព័ត៌​មាន៖ The Guardian