បរទេស៖ លោក Andre Pirlo បានបញ្ជាក់ថាខ្សែប្រយុទ្ធកាន់ឆ្នាំ Gonzalo Higuain នឹងចាកចេញពីក្លឹប Juventus នៅ​រដូវ​ក្តៅនេះហើយ ព្រោះតែរូបលោកមិនមានផែនការប្រើប្រាស់រូបគេនៅទឹកដី Allianz Stadium សម្រាប់ រដូវ​កាលថ្មីដែលគ្រោងនិងចាប់ផ្តើមនៅពេលឆាប់ៗ ខាងមុខនេះទេ។

Pirlo confirms Higuain's Juventus contract will be terminated with striker  free to find a new club this summer
ទោះបីជាក្រុមបានការពារតំណែងជើងឯកលីកកំពូលអ៊ីតាលីបានសម្រេច យ៉ាងណាក្តី ក៏ ប៉ុន្តែបន្ទាប់ពី​ខកចិត្ត​ធ្លាក់​ចេញពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយក្របខណ្ឌ Champions League ក្រោមថ្វីជើង Lyon  ក្លឹបក៏បា​ន​សម្រេចបញ្ចប់តំណែងលោក Maurizio Sarri ហើយតែងតាំងវីរបុរស និង ជាអតីត ខ្សែបម្រើ Andrea Pirlo ជាគ្រូបង្វឹកថ្មីដើម្បីកសាង និង ពង្រឹងទម្រង់លេងរបស់ក្រុមអោយប្រសើរឡើងវិញ។

Gonzalo Higuain can leave Juventus, says Andrea Pirlo, but Paulo Dybala is  key player | Football News | Sky Sports
ដូច្នេះហើយទើបមុនពេលរដូវកាលថ្មីចាប់ផ្តើមនៅពេល​នេះ​ម្ចាស់ជើង​ឯក​ក្របខណ្ឌ  Serie A  ​បានឈានដល់ការ​សម្រេច​ចែកផ្លូវ​គ្នាខ្សែ​​ប្រយុទ្ធ​ដែលមាន​បៀរវត្ស​​ខ្ពស់ប្រចាំក្លឹប សញ្ជាតិ​អាហ្សង់ទីន​ បន្ទាប់ពី Juventus ក៏ធ្លាប់ បាន​​អនុញ្ញាតិ​អោយ Higuain ទៅក្លឹប AC Milan និង Chelsea ខ្ចីជើង២ររដូវកាលចុងក្រោយមុនពេលវិលត្រលប់ មកវិញ​នៅ​រដូវ​កាលមុន៕

 

ប្រភពព័ត៍មាន៖ Lucrumbet