បរទេស៖ ក្លឹបសេះបង្កង់ Juventus បានត្រៀមលក្ខណៈរួចរាល់ក្នុងការអនុញ្ញាតិអោយខ្សែការពារឆ្វេង Douglas Costa ចាកចេញពីក្លឹប ក្រោយពីក្រុមបិសាចក្រហម Man United មានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយរូបគេ។

ប្រភពពីគេហទំព័រអ៊ីតាលី Calciomercato បានចុះផ្សាយថាៈ កីឡាករអន្តរជាតិប្រេស៊ីលវ័យ២៩ឆ្នាំរូបនេះ គឺជាកីឡាករឆ្នើម ជើងចាស់ ដែលនិងត្រូវក្លឹបម្ចាស់ជើងឯកអ៊ីតាលី លក់ចេញពីទឹកដី Allianz Stadiumក្រោយពីកីឡាករ Dejan Kulusevski បានវិលត្រឡប់ពីការខ្ចីជើងជាមួយក្លឹប Parmaវិញក្រោយបញ្ចប់រដូវកាល២០១៩-២០២០រួចមក ។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ Man Utd បានផ្តោតការចាប់អារម្មណ៏ទៅលើអតីតកីឡាករក្រុម Bayern Munich ដែលអាចលេងបានទាំងបម្រើ-ការពារ និងប្រយុទ្ធស្លាបរូបនេះក៏ប៉ុន្តែក្រុមរបស់គ្រូបង្វឹកលោក Solskjaer នៅមិនទាន់បានផ្តល់ជាសំណើរដេញថ្លៃជាផ្លូវការណ៏ណាមួយនៅឡើយនោះទេ៕
ប្រភពព័ត៍មាន៖ Goal
