បរទេស៖ ក្លិប Leicester City បាន​ចុះហត្ថលេខា​ជា​មួយ​នឹង​ខ្សែ​ការ​ពារ​កណ្តាល​អន្តរ​ជាតិ​បែលហ្ស៊ិក Timothy Castagne ពី​ក្លិប Atalanta ក្នុងកិច្ច​សន្យា​រយៈ​ពេល​៥​ឆ្នាំ​ ជាមួយនឹង​តម្លៃខ្លួន​២១,៥លានដុល្លារ​អាមេរិក (ស្មើ​នឹង​២៩​លាន​ដុល្លារ​អាមេរិក)​។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៧៦​លើក​សម្រាប់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Serie A ក្រោយពី​បាន​ចូលរួម​ពីក្លិប Genk កាលពីឆ្នាំ​២០១៧។ Atalanta ដែល​មានមូលដ្ឋាន​នៅ​តំបន់ Bergamo បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ នៅ​លើ​តា​រាងក្រ​ខ័ណ្ឌ Serie A ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា ហើយ​ក៏​បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ផងដែរ​។

PARMA, ITALY – JULY 28: (BILD ZEITUNG OUT) Timothy Castagne of Atalanta BC controls the ball during the Serie A match between Parma Calcio and Atalanta BC at Stadio Ennio Tardini on July 28, 2020 in Parma, Italy. (Photo by Matteo Ciambelli/DeFodi Images via Getty Images)

Castagne គឺ​ជា​អ្នក​ជំនួស​កន្លែង​របស់ Ben Chilwell ដែល​ក្លិប Leicester ទើប​តែ​បានលក់ទៅ​ឲ្យ​ក្លិប Chelsea ក្នុងតម្លៃខ្លួន​៥០​លាន​ផោន ហើយ​រូប​គេ​នឹង​ចូលរួម​ជាមួយនឹង​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក Youri Tielemans និង Dennis Praet នៅ​កីឡដ្ឋាន King Power៕

 

ប្រភព​ព័ត៌​មាន៖ BBC