បរទេស៖ ក្លិប Everton បានចុះហត្ថលេខាផ្ទេរយកជាផ្លូវការណ៏ខ្សែបម្រើសញ្ជាតិប្រេស៊ីល Allan ពីក្លិប Napoli ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំក្នុងតម្លៃខ្លួនក្រៅផ្លូវការណ៏ដែលគេជឿជាក់មានតម្លៃ ២១,៧ លានផោន។ Allan ជាសមាជិកដំបូងគេសម្រាប់គ្រូបង្វឹកលោក Carlo Ancelotti ដែលមានឪកាសចុះហត្ថលេខា នាំយកអតីតកីឡាកររបស់ខ្លួនមករួមការងារសាជាថ្មី។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថារូបគេពិតជារីករាយដែលបានសម្រេចការផ្ទេរមកកាន់ទឹកដី Goodision Park ខណៈក្រុមក៏កំពុងតែខិតយ៉ាងកៀកក្នុងការចុះហត្ថលេខានាំយកកីឡាករ Abdoulaye Doucoure របស់ក្លិប Watford និង James Rodriguez មកពីក្លិប Real Madrid ផងដែរ។ គួរបញ្ជាក់ថា Allan លេងបាន ៦១ ប្រកួតក្រោមការដឹកនាំរបស់លោក Ancelotti កំលុងពេលលេងអោយក្លឹប Napoli បានបញ្ជាក់បន្ថែមថា៖ Everton ជាក្លឹបមួយដែលមានប្រវត្ដិសាស្ដ្រដ៏សំបូរបែបនៅ Premier League មានមហិច្ឆិតាពិតប្រាកដហើយបន្ទាប់មកគឺបុគ្គលឆ្នើមលោក Ancelotti ដែលជាហេតុធ្វើអោយខ្ញុំសម្រេចចិត្តផ្លាស់មកលេងនៅទីនេះ ។
![]()
អតីតកីឡាករ Udinese ដែលធ្លាប់បានបង្ហាញខ្លួនដល់ទៅជាង ២០០ ប្រកួតសំរាប់ Napoli និងមានឪកាសបានបង្ហាញខ្លួន ចាប់ដៃគូជាមួយមិត្តរួមជាតិប្រេស៊ីលគឺខ្សែប្រយុទ្ធ Richarlison ដែលជាសមាជិកជ័យលាភី Copa America ឆ្នាំ ២០១៩៕
ប្រភពព័ត៍មាន៖ BBC
