បរទេស៖ ក្លិប Bayer Leverkusen កាលពីថ្ងៃអង្គារ បានចំណាយទឹកប្រាក់មួយចំនួនពីការលក់តារាឆ្នើម Kai Havertz ទៅឲ្យក្លិប Chelsea តាមរយៈការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធកណ្តាលអន្តរជាតិឆែក Patrik Schick ពីក្លិប AS Roma ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។
ក្រោយពីលើកខ្សែប្រយុទ្ធ Kevin Volland ទៅឲ្យក្លិប Monaco កាលពីសប្តាហ៍មុន ក្លិប Leverkusen ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងក្រខ័ណ្ឌ Bundeslia កាលពីរដូវកាលមុន បានចំណាយប្រាក់ចំនួន២៦,៥លានអឺរ៉ូ (ស្មើនឹង៣១លានដុល្លារអាមេរិក) ដើម្បីនាំយក Schick។ នេះបើយោងទៅតាមការចេញផ្សាយរបស់ទស្សនាវដ្តី Kicker។ រូបគេបានចំណាយពេលកាលពីរដូវកាលមុន ក្នុងនាមជាកីឡាករកម្ចីនៅក្លិប RB Leipzig ដោយបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ ក្នុងការប្រកួត២៨លើក។
ខ្សែប្រយុទ្ធអន្តរជាតិឆែករូបនេះ បានលេងនៅក្នុងតង់ទី២ ក្នុងពេលក្រុមខ្លួនបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមស្នាដៃក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Schick បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំអាចមើលឃើញខ្លួនឯងក្នុងការប្រកួតជាច្រើនជាមួយនឹងក្រុម Leipzig ដែលជាក្រុមដ៏ខ្លាំង។ ពួកគេកីឡាបាល់ទាត់បែបវាយសម្រុកខ្លាំ ដែលជាទម្រង់ខ្ញុំចូលចិត្ត»៕
ប្រភពព័ត៌មាន៖ Channel News Asia

