បរទេស៖ ក្លិប Inter Milan បានចុះកុងត្រាផ្ទេរយកអតីតខ្សែការពារក្រុម Manchester City កីឡាករ Aleksandar Kolarov ពីគូប្រជែងក្របខណ្ឌលីកកំពូលអ៊ីតាលី Serie A។កីឡាករវ័យ៣៤ ឆ្នាំបាន​ចាក​ចេញ​ពីទឹកដីEtihad Stadium ទៅ​កាន់ក្លឹបដែលមានមូលដ្ឋាននៅរាជធានី​អ៊ីតាលី​នៅឆ្នាំ​២០១៧ បន្ទាប់​ពីបានជួយក្រុមមេឃខៀវ Man City  ឈ្នះពាន Premier League ពីរដង FA Cup និង League Cup ចំនួន ២ ដងក្នុងរយៈពេល ៧ ឆ្នាំ។

Roma news: Kolarov doesn't drink, doesn't go on social media and busts his  ass - we want 22 guys like him, says Pallotta | Goal.com1920 × 1080

ប្រធានក្រុមជម្រើសជាតិស៊ែប៊ីរូបនេះបានបង្ហាញខ្លួន ១៣២ ប្រកួត ឲ្យ ក្រុម Roma ខណៈ ខ្សែការពារ​ស្លាបឆ្វេងរូបនេះគឺជាសមាជិកទី ៣ របស់ក្រុមគ្រូបង្វឹកលោក Antonio Conte បន្ទាប់ពី​ការ​មក​ដល់របស់ខ្សែបម្រើសញ្ជាតិឈីលី Alexis Sanchez និងខ្សែការពារសញ្ជាតិម៉ារ៉ុក Achraf Hakimi

Italian Media Adamant Inter To Complete Signings Of Aleksandar Kolarov &  Matteo Darmian This Week

កាលពីរដូវកាលចាស់ Inter Milan  បានឈរនៅលេខរៀងទី ២ ក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី ហើយបន្តជួបរឿងខកចិត្តបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Uefa Cup ក្រោយចាញ់ Sevilla ខណៈ Roma បញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់លេខ ៥ ។

 

ប្រភពព័ត៍មាន៖ BBC