បរទេស៖ កាលពីថ្ងៃពុធនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថាអ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមធ្វើការអបអរក្រុមរបស់ពួកគេនៅក្នុងកីឡដ្ឋានវិញទេរហូតដល់ខែតុលា ទើបធ្វើការសម្រេចសាជាថ្មី។ បើទោះបីជាធ្លាប់បានកំណត់ទុក ប៉ុន្តែដោយសារតែមូលហេតុការកើនឡើងនៃករណីឆ្លងមេរោគកូវីត-១៩បានធ្វើអោយមានសេចក្តីសម្រេចមួយនេះត្រូវបានបន្តសុពលភាពយ៉ាងដូចេ្នះ។

ទាក់ទងបញ្ហានេះដែរ នាយកប្រតិបត្តិនៅក្របខ័ណ្ឌ Premier League លោក Richard Masters បានឆ្លើយតប និង ប្រឆាំងនឹងការសម្រេចចិត្តចុងក្រោយនេះដោយព្រមានថាវាអាចនិងធ្វើអោយ បាត់បង់ប្រាក់ចំណូលនៃការប្រកួត ហើយនាំអោយមានការរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្លឹបទាំង២០ក្រុមនៅក្របខណ្ឌ Premier League ផងដែរ។
លោក Masters បានប្រាប់ BBC ថាយើងត្រូវត្រលប់ទៅអ្នកគាំទ្រនៅខាងក្នុងវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មានក្លឹបដូចជាបិសាចក្រហម Manchester United សង្ឃឹមថានឹងអនុញ្ញាតឱ្យអ្នកគាំទ្រប្រមាណ ១២០០០ នាក់បានចូលមកគាំទ្រដោយផ្ទាល់នៅទឹកដី Old Trafford សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី២០២០-២០២១ ពេលពួកគេទទួលស្វាគមន៏ Crystal Palace នៅថ្ងៃទី ១៩ ខែកញ្ញាប៉ុន្តែស្ថានភាពហាក់ដូចជានៅជាប់ទ្រឹងនៅឡើយ ។

កាលពីថ្ងៃពុធនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសថាអ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមធ្វើការអបអរក្រុមរបស់ពួកគេនៅក្នុងកីឡដ្ឋានវិញទេរហូតដល់ខែតុលា ទើបធ្វើការសម្រេចសាជាថ្មី។ បើទោះបីជាធ្លាប់បានកំណត់ទុក ប៉ុន្តែដោយសារតែមូលហេតុការកើនឡើងនៃករណីឆ្លងមេរោគកូវីត-១៩បានធ្វើអោយមានសេចក្តីសម្រេចមួយនេះត្រូវបានបន្តសុពលភាពយ៉ាងដូចេ្នះ។
ទាក់ទងបញ្ហានេះដែរ នាយកប្រតិបត្តិនៅក្របខ័ណ្ឌ Premier League លោក Richard Masters បានឆ្លើយតប និង ប្រឆាំងនឹងការសម្រេចចិត្តចុងក្រោយនេះដោយព្រមានថាវាអាចនិងធ្វើអោយ បាត់បង់ប្រាក់ចំណូលនៃការប្រកួត ហើយនាំអោយមានការរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្លឹបទាំង២០ក្រុមនៅក្របខណ្ឌ Premier Leagueផងដែរ ។

លោក Masters បានប្រាប់ BBC ថាយើងត្រូវត្រលប់ទៅអ្នកគាំទ្រនៅខាងក្នុងវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មានក្លឹបដូចជាបិសាចក្រហម Manchester United សង្ឃឹមថានឹងអនុញ្ញាតឱ្យអ្នកគាំទ្រប្រមាណ ១២០០០ នាក់បានចូលមកគាំទ្រដោយផ្ទាល់នៅទឹកដី Old Trafford សម្រាប់ការប្រកួតបើកឆាករដូវកាលថ្មី២០២០-២០២១ ពេលពួកគេទទួលស្វាគមន៏ Crystal Palace នៅថ្ងៃទី ១៩ ខែកញ្ញាប៉ុន្តែស្ថានភាពហាក់ដូចជានៅជាប់ទ្រឹងនៅឡើយ៕
ប្រភពព័ត៍មាន៖ Tribuna
