បរទេស៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Frank Lampard បានបដិសេធចោលការផ្ទេរយកបម្រើ Kai Havert គឺបានធ្វើ អោយកីឡាករ Mason Mount មានអារម្មណ៏មិនសប្បាយចិត្ត។

Frank Lampard responds to claims Mason Mount is unhappy with Kai Havertz signing

កីឡាករ​អន្តរជាតិអាឡឺម៉ង់រូបនេះត្រូវបានប្រិយមមិត្តគាំទ្រចាត់ទុកជា Michael Ballack ថ្មីបានសម្រេច​កិច្ចព្រម​ព្រៀង​ក្នុងតម្លៃខ្លួន ៧០ លានផោន ពីក្លឹប Bayer Leverk​usen ​ មកកាន់ទឹកដី Stamford Bridge ​កាល​ពីសប្តាហ៏មុន ពោលគឺមានកំនត់ត្រាកីឡាករថ្លៃបំផុតទី២បន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga ដែល។ បើទោះបីជាកីឡាករអន្តរជាតិអង់គ្លេសរូបនេះលេងបាន ៥៣ ប្រកួតកាលពីរដូវកាលមុនពោលគឺច្រើន ជាងគេ បំផុត​នៅក្នុងក្រុមតោខៀវ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ បណ្តាញសារពត៌មានចុះផ្សាយថាការ​មកដល់របស់ Havert បានធ្វើ​អោយ​រូប​គេ​មិនសប្បាយចិត្តនោះទេ។

Chelsea transfer news: What Kai Havertz will bring to Blues | The Independent

ការពិតមួយទៀតគឺឪពុករបស់ Mount លោក Tony បានចេញមកបដិសេធពត៌មានចុះផ្សាយនៅ​ប្រទេស​អាឡឺម៉ង់ថាកូនប្រុសរបស់ខ្លួនមិនដូចការចុះផ្សាយនោះទេ។ ហើយរូបលោកថែមទាំងបានបញ្ជាក់ថា អ្នកចាត់ការទូទៅលោក Frank Lampard នៅតែជឿជាក់លើ Mount និង បានបញ្ជាក់យ៉ាងខ្លីថា ការចុះ ហត្ថលេខានាំយក Havert គឺដើម្បីបន្កើនកម្រិតលេងនៅក្នុងក្រុម ហើយមិនមែនយកមកជំនួសតំណែង របស់ Mount នោះទេ។ គួរបញ្ជាក់ថា Havert បានចាប់ផ្តើមហ្វឹកហាត់ភ្លាមកាលពីថ្ងៃសុក្រ ដោយត្រៀមជួបជាមួយក្លឹប Brighton នៅថ្ងៃបើកឆាកក្របខណ្ឌ Premier League នាំយប់ថ្ងៃចន្ទសប្តាហ៏ក្រោយ៕

 

ប្រភពព័ត៍មាន៖ Goal