បរទេស៖ ក្លឹប Napoli បានទម្លាក់តម្លៃខ្លួនខ្សែប្រយុទ្ធឆ្នើម Arkadiusz Milik ពីតម្លៃ ៥០ លានយូរ៉ូ មកនៅត្រឹម៣៥ លាន​ផោន ខណៈដែលក្លឹប Tottenham ដែលបានចាប់អារម្មណ៏តែនៅអល់អែកនិងមិនទាន់ដាក់​ដេញថ្លៃ​រូបគេ​ជា​លើក​ដំបូងនោះទេ។

Arkadiusz Milik: Tottenham unlikely to sign Napoli striker due to £32.5m asking price | Football News | Sky Sports

ប្រភពពីគេហទំព័រអ៊ីតាលី Calcio Mercato បានចុះផ្សាយថាគូប្រជែងមួយទៀតគឺក្រុម Roma មកពី​ក្របខណ្ឌ​ Serie A បានផ្តល់សំណើរទឹកប្រាក់ ១៥ លានយូរ៉ូបូករួមកីឡាករ​យុវជន​បន្ថែមទៀត ខណៈក្លឹប Napoli ក្រោម​ការដឹកនាំរបស់គ្រូបង្វឹកលោក Gennaro Guttuso  មានបំណង​ចង់លក់​ខ្សែ​ប្រយុទ្ធអន្តរជាតិ​ប៉ូឡូញ Milik ក្នុង​តម្លៃ​ខាងលើ​ខណៈកិច្ចសន្យារបស់កីឡាករវ័យ​២៦ឆ្នាំ​រូប​នេះ​​ផុតសុពល​ភាពនៅឆ្នាំ២០២១៕

 

ប្រភពព័ត៍ំមាន៖ Goal