បរទេស៖ ក្រុមចំណូលថ្មី West Brom បានបញ្ជាក់ពីការចុះហត្ថលេខាខ្សែការពារជើងចាស់ Branislav Ivanovic ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។ អតីតកីឡាករក្រុមតោ តោខៀវរូបនេះបានចូលរួមជាមួយក្រុមដែល ទើបតែវិលត្រលប់មកលេងនៅក្របខណ្ឌ Premier League បន្ទាប់ពីចំណាយពេល ៣ រដូវកាល​កន្លងមកជាមួយក្លិបយក្សរុស្ស៊ី Zenit Saint Peterburg

Why Branislav Ivanovic is a smart signing for newly-promoted West Brom

Ivanovic  ខ្សែការពារស្តាំវ័យ ៣៦ ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៏ រីករាយក្នុងការវិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ Premier League និងជាលីកកំពូល ដែលរូបគេ ធ្លាប់ប្រកប អាជីព រយៈពេល ៩ រដូវកាល​ពោល​គឺនៅចន្លោះឆ្នាំ ២០០៧ និង ២០១៧ ។

Branislav Ivanovic Profile, News & Stats | Premier League

កីឡាករអន្តរជាតិសែប៊ីបានប្រាប់គេហទំព័រផ្លូវការណ៏របស់ក្លឹបថាៈក្របខ័ណ្ឌ Premier League គឺជាលីកដ៏ល្អបំផុតនៅក្នុងពិភពលោក។ ខ្ញុំត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនេះ។ ហើយពិតជារីករាយ​ណាស់ដែលបានត្រលប់មកលេងនៅទីនេះម្តងទៀតហើយ ខ្ញុំសង្ឃឹមថានឹងទទួល​បានជោគ​ជ័យ​នៅទីនេះ៕

 

ប្រភពព័ត៍មាន៖ Goal